Img 1426
Swift cc time

គីម ជុងអ៊ុន បង្អួតផែនការនាវាចម្បាំងទម្ងន់ ១០,០០០ តោន និងកងទ័ពជើងទឹកនុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសកាលពីថ្ងៃអង្គារថាប្រទេសរបស់លោកនឹងបង្វឹកកងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងនឹងសាងសង់នាវាចម្បាំងធំៗជាងមុនដែលមានសមត្ថភាពកាន់តែខ្លាំងក្លា លោកថានេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ព្រោះវានឹងធ្វើឱ្យកូរ៉េខាងជើងអាចរក្សាកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ និងឱ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចម្រុះ និងមានប្រសិទ្ធភាព។

ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំង Choe Hyon ដែលជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំងទម្ងន់ ៥,០០០តោនពីរគ្រឿង ដែលកូរ៉េខាងជើងបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន នៅក្នុងទីក្រុងកំពង់ផែ Nampho កាលពីថ្ងៃអង្គារ លោក គីម ថាការបង្វឹកកងទ័ពជើងទឹកជាមួយនឹងអាវុធនុយក្លេអ៊ែរកំពុងអនុវត្តតាមផែនការរបស់ខ្លួនដែលបានគ្រោងទុក។ លោកថា នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ព្រោះវានឹងធ្វើឱ្យវាអាចរក្សាកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើងឱ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចម្រុះ និងមានប្រសិទ្ធភាព។

លោកគីមបន្ថែមទៀតថា បន្ទាប់ពីនាវា Choe Hyon យើងនឹងដាក់ឲ្យដំណើរការនាវាពិឃាត Kang Kon ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីនោះយើងនឹងបាញ់បង្ហោះនាវាចម្បាំងយុទ្ធសាស្ត្រទម្ងន់ ១០,០០០ តោនម្តងមួយៗ។ លោកបន្តថា ក្រោមគម្រោងរបស់លោក កូរ៉េខាងជើងគួរតែ «សាងសង់នាវាចម្បាំងលើដីគោកពីរគ្រឿងជារៀងរាល់ឆ្នាំ ដែលមានសមត្ថភាពខ្ពស់ជាងនាវា Choe Hyon រួមទាំងនាវាចម្បាំងទម្ងន់ ១០,០០០ តោន៕

Khcct banner

អត្ថបទទាក់ទង