Img 1426
Swift cc time

កាសែតចិនផ្សាយសកម្មភាព«កូនកញ្ជ្រោងក្រហម»ជិតផុតពូជរបស់ខ្លួន ចេញមកលេងកម្សាន្តនៅតំបន់ម៉ុងហ្គោល

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឈីហ្វឹង៖ កាសែតចិន CCTV+ នៅថ្ងៃ២៤មិថុនានេះ បានផ្សាយខ្សែអាត់វីដេអូពីសកម្មភាពកូនកញ្ជ្រោងក្រហម (Red fox cubs) មួយហ្វូង ត្រូវបានគេថតជាប់ក្នុងវីដេអូ នៅតំបន់ហួងកាងលាំង (Huanggangliang) ក្នុងក្រុងឈីហ្វឹង តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ភាគខាងជើងប្រទេសចិន។យោងតាមប្រភពកាសែតចិន សត្វព្រៃក្រោមការការពារកម្រិត២ របស់ចិនប្រភេទនេះ ទើបតែបានឈានចូលដល់រដូវកាលបង្កើតកូនរបស់ពួកវា។

ខ្សែអាត់វីដេអូបានបង្ហាញពីទិដ្ឋភាពកូនកញ្ជ្រោងក្រហមជាច្រើនក្បាល បានលៀនក្បាលចេញពីរន្ធរបស់វា ខ្លះរត់ដេញខាំគ្នា លេងកម្សាន្ត និងបោលចុះឡើងយ៉ាងសប្បាយរីករាយនៅលើវាលស្មៅ។

សត្វកញ្ជ្រោងក្រហម មានលក្ខណៈសម្គាល់ត្រង់រូបរាងស្លីម ច្រមុះស្រួច និងមានត្រចៀកធំៗ។ ខ្នងរបស់វាត្រូវបានគ្របដណ្តប់ទៅដោយរោមពណ៌លឿងក្រម៉ៅ ឬពណ៌ត្នោតក្រហម ហើយផ្នែកខាងលើនៃត្រចៀក និងជើងខាងក្រៅរបស់វាមានពណ៌ខ្មៅ។ អ្វីដែលពិសេសនោះ គឺវាមានកន្ទុយធំក្រាស់ សំពោង ដោយមានចុងកន្ទុយពណ៌សយ៉ាងលេចធ្លោ៕

Khcct banner

អត្ថបទទាក់ទង