Img 1426
Swift cc time

កម្ពុជា-រ៉ូម៉ានី ពិភាក្សាពីការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកាឆ្នាំនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧មិថុនាបានជួបពិភាក្សាការងារក្នុងបរិយាកាសដ៏កក់ក្តៅ ជាមួយទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីរ៉ូម៉ានី ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងរ៉ូម៉ានី និងកម្ពុជា រួមទាំងក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF)។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានដូចជាពាណិជ្ជកម្ម ការអប់រំ និងទេសចរណ៍ ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយបានពិភាក្សាផងដែរអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធ នៅរាជធានីភ្នំពេញក្នុងខែវិច្ឆិកាឆ្នាំនេះ និងចក្ខុវិស័យសម្រាប់តួនាទីដែលកាន់តែធំ និងមានឥទ្ធិពលកាន់តែខ្លាំងរបស់អង្គការ OIF៕


Khcct banner

អត្ថបទទាក់ទង