Img 1426
Swift cc time

«MIS CHALLENGE 2026» ប្រកាសរើសនិស្សិត១០ក្រុម ដើម្បីដុសខាត់សមត្ថភាពឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី «MIS CHALLENGE 2026» ប្រកាសជ្រើសរើសនិស្សិតសាកលវិទ្យាល័យដែលមានចំណូលចិត្តលើផ្នែកបច្ចេកវិទ្យាចំនួន១០ក្រុម ដើម្បីបណ្តុះបណ្តាលនិស្សិតពីអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយទៅជា «អ្នកបង្កើត» ដំណោះស្រាយសម្រាប់ពិភពលោកថ្មី។ កាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦។

«MIS CHALLENGE 2026» គឺជាកម្មវិធីបណ្តុះបណ្តាលលក្ខណៈ Bootcamp ដ៏ស៊ីជម្រៅមួយ ដែលរៀបចំឡើងក្នុងគោលបំណងដុសខាត់សមត្ថភាពនិស្សិតជើងថ្មី ឱ្យក្លាយជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យាដ៏លេចធ្លោ (Tech Innovator)។ សម្រាប់ឆ្នាំនេះ កម្មវិធីនឹងផ្តោតសំខាន់ទៅលើការបង្កើត «ដំណោះស្រាយបច្ចេកទេស» (Technical Solution Logic) ដោយតម្រូវឱ្យបេក្ខជនរួមដំណើរចាប់ផ្ដើមតាំងពីការស្វែងរកបញ្ហាពិតៗនៅក្នុងសង្គម រហូតដល់ការច្នៃបង្កើតចេញជាក្របខណ្ឌការងារដោះស្រាយបញ្ហា (Problem and Solution Framework) ដ៏រឹងមាំមួយដែលអាចយកទៅប្រើប្រាស់បានជាក់ស្ដែង។

តាមការបញ្ជាក់ពីគណៈកម្មការរៀបចំ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ១១, ១២ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះ។ ចំពោះរង្វាន់លើកទឹកចិត្ត រួមមានពានរង្វាន់ជើងឯក (Grand Prize) ចំនួន ១ រង្វាន់ និងពានរង្វាន់រង (Runner-up) ចំនួន ២ រង្វាន់។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានចំនួនកំណត់ ដោយទទួលពាក្យត្រឹមតែ ១០ ក្រុម (ឬស្មើនឹងនិស្សិតសាកលវិទ្យាល័យ ៥០ នាក់) តែប៉ុណ្ណោះ ក្រោមលក្ខខណ្ឌ «មកមុន បានមុន»។ កាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦។សម្រាប់និស្សិតដែលមានបំណងចង់បង្កើតក្រុម ចូលរួមប្រកួតប្រជែងដើម្បីផ្លាស់ប្តូរអនាគតខ្លួនឯង និងរួមចំណែកជួយសង្គមជាតិ អាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់៖ shlink.sala.tech/lGNAX8MDm ឬស្វែងរកព័ត៌មានបន្ថែមតាមរយៈគេហទំព័រផ្លូវការ 2026.mischallenge.com


Khcct banner

អត្ថបទទាក់ទង