ញូវដេលី៖ មានមនុស្សយ៉ាងហោចណាស់មនុស្ស ១៥ នាក់ ដែលភាគច្រើនជានិស្សិត បានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលគំនូរជីវចលមួយក្នុងទីក្រុង Lucknow ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អគ្គីភ័យបានឆាបឆេះនៅក្នុងតំបន់ Aliganj នៃទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh របស់ឥណ្ឌាដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា។
បើតាមការបញ្ជាក់របស់ប៉ូលីសឥណ្ឌាបានអះអាងថា មាននិស្សិតប្រហែល ២១ នាក់មានវត្តមាននៅពេលដែលអគ្គីភ័យបានឆាបឆេះ ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ធ្ងរ និងបួននាក់មានរបួសស្រាល។លោក Brajesh Pathak អនុប្រធានរដ្ឋបានប្រាប់អ្នកយកព័ត៌មានថា មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលនិស្សិតឱ្យបង្កើតគំនូរជីវចលនេះ។ លោកថា អគារឆេះនេះមានហាងលក់សត្វចិញ្ចឹម និងគ្លីនិកពេទ្យសត្វនៅជាន់ខាងក្រោម និងមជ្ឈមណ្ឌលសិក្សា និងស្ទូឌីយោគំនូរជីវចលនៅខាងលើ។
មូលហេតុនៃអគ្គីភ័យនេះកំពុងត្រូវបានស៊ើបអង្កេត។ កន្លងទៅក៏ធ្លាប់មានអគ្គីភ័យឆេះនៅសណ្ឋាគារមួយក្នុងទីក្រុងដេលី កាលពីថ្ងៃទី ៣ ខែមិថុនា បានសម្លាប់មនុស្សជាង ២០ នាក់ រួមទាំងជនបរទេសប្រហែលដប់នាក់ ដែលកំពុងតែបង្កើនការព្រួយបារម្ភអំពីបទដ្ឋានសុវត្ថិភាពអគ្គីភ័យនៅក្នុងរដ្ឋធានី៕