Img 1426
Swift cc time

ក្រុមអ្នកកាន់សញ្ញាបត្រខ្ពស់ និងវ័យចំណាស់ រងត្រូវគេបញ្ឈប់ពីការងារច្រើននៅសិង្ហបុរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ ចរន្តនៃការកាត់បន្ថយបុគ្គលិកនាពេលថ្មីៗនេះ កំពុងតែដើរផ្ទុយនឹងផ្នត់គំនិតប្រពៃណីរបស់ពលរដ្ឋសិង្ហបុរី ដែលធ្លាប់តែយល់ថា «ការរៀនសូត្រខ្ពង់ខ្ពស់» គឺជាស្ពានចម្លងទៅរកស្ថិរភាពការងារ។ ជាក់ស្តែង លោក ស្ទីវិន នីអូ (Steven Neo) វ័យ ៤៦ ឆ្នាំ មានទាំងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ MBA និងបទពិសោធន៍ការងាររហូតដល់ ២៥ ឆ្នាំ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោកមួយបញ្ឈប់ពីតំណែងគ្រប់គ្រងជាន់ខ្ពស់ និងបានប៉ះពាល់ដល់ផ្លូវចិត្តលោកយ៉ាងខ្លាំងក្នុងនាមជាមេគ្រួសារ។

យោងតាមការចេញផ្សាយរបស់កាសែតCNA ផ្អែកតាមទិន្នន័យទីផ្សារត្រីមាសទីមួយនៃឆ្នាំ ២០២៦ របស់ក្រសួងកម្លាំងពលកម្មសិង្ហបុរី (MOM) បុគ្គលិកដែលមានសញ្ញាបត្រកម្រិតឧត្តមសិក្សា បានជួបប្រទះអត្រាបញ្ឈប់ពីការងារកើនឡើងពី ២,៦ នាក់ ទៅ ៣,១ នាក់ ក្នុងចំណោមបុគ្គលិក ១,០០០ នាក់ ដែលអត្រានេះខ្ពស់ជាងក្រុមអ្នកមានការអប់រំកម្រិតទាប។

ជាការឆ្លើយតប ក្រសួងកម្លាំងពលកម្មសិង្ហបុរី បានបញ្ជាក់ថា តួលេខខាងលើបង្ហាញថា ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ នៅតែបន្តប្រមូលផ្តុំក្នុងចំណោមបុគ្គលិកដែលមានការអប់រំខ្ពស់ ដែលឆ្លុះបញ្ចាំងពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធជាបន្តបន្ទាប់នៅក្នុងវិស័យជំនាញវិជ្ជាជីវៈ និងវិស័យដែលផ្ដោតលើចំណេះដឹងស៊ីជម្រៅ (Knowledge-intensive sectors)។

ក្រសួងបានគូសបញ្ជាក់ថា ក្រុមបុគ្គលិកវ័យចំណាស់ក្នុងចន្លោះអាយុ ៥០ ឆ្នាំ កំពុងប្រឈមមុខនឹងអត្រាបញ្ឈប់ពីការងារខ្ពស់រហូតដល់ ៣,១ នាក់ ក្នុងចំណោមបុគ្គលិក ១,០០០ នាក់ ដែលជាតួលេខខ្ពស់ជាងគេបង្អស់ក្នុងចំណោមក្រុមអាយុទាំងអស់៕

Khcct banner

អត្ថបទទាក់ទង