ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងពន្លឿនការកសាងយោធារបស់ប្រទេសខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លោកគីម សង្គត់ធ្ងន់ថាសហរដ្ឋអាម៉េរិក កំពុងធ្វើដំណើរទៅមុខជាមួយនឹងការកាន់កាប់នាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង លោកថានៅចំពោះមុខការវិវឌ្ឍបែបនេះ វាគឺជាជំហររឹងមាំរបស់កូរ៉េខាងជើង ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងពង្រីក និងពង្រឹងបន្ថែមទៀតនូវប្រព័ន្ធការពារខ្លួន។ នេះបើយោងតាមការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំគណបក្សមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA ។
យោងតាម KCNA លោកគីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គបក្សរយៈពេលបីថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃចន្ទ ក្នុងអំឡុងពេលនោះមន្ត្រីជាន់ខ្ពស់បានពិនិត្យឡើងវិញនូវគំនិតផ្តួចផ្តើមគោលនយោបាយ លោកគីម ថាសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង កំពុងជំរុញទៅមុខជាមួយនឹងការកាន់កាប់នាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដោយពួកគេកំពុងតែឆ្ពោះទៅរកការពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់។ លោកបានបញ្ជាក់ជាថ្មីនូវជំហរគោលនយោបាយដ៏រឹងមាំរបស់គណបក្ស និងរដ្ឋរបស់ ក្នុងការបង្កើនសមត្ថភាពការពារជាតិឱ្យលឿន និងរឹងមាំជាងមុន។
សម្រាប់លោក គីម កិច្ចប្រជុំពេញអង្គបានទទួលស្គាល់ជាឯកច្ឆ័ន្ទថា ស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន គឺជាមធ្យោបាយត្រឹមត្រូវ ដើម្បីទប់ទល់នឹងស្ថានភាពយោធា និងនយោបាយអន្តរជាតិ ដែលមិនអាចទាយទុកជាមុនបាន៕