Img 1426
Swift cc time

ផ្លែឈើអាស៊ានទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ផ្លែឈើ អាស៊ាន ដូចជា ទុរេន មង្ឃុត និងដូងខ្ចី កំពុងទទួលបានការពេញចិត្ត និងគាំទ្រកាន់តែខ្លាំងឡើងពីអតិថិជនចិន ដោយសាររសជាតិផ្អែមឆ្ងាញ់ និងគុណភាពខ្ពស់។ លោកស្រី លី លីន អនុប្រធានក្រុមហ៊ុនបច្ចេកវិទ្យាផ្លែឈើXinrongmao បានបង្ហើបឱ្យដឹងក្នុងបទសម្ភាសន៍មួយថា នៅឆ្នាំ២០២៦ នេះ ទឹកប្រាក់ដែលក្រុមហ៊ុនរបស់លោកស្រីនាំចូលផ្លែឈើអាស៊ាន បានហក់ឡើងហួសពី ១ ពាន់លានយ័នរួចទៅហើយ ដែលនេះជាកំណើនដ៏គួរឱ្យកត់សម្គាល់។

ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីក្រោមប្រធានបទ «ចែករំលែកទីផ្សារធំ នាំចេញទៅប្រទេសចិន» ឬ «ផ្លែឈើអាស៊ាន ប្រមូលផ្តុំនៅក្វាងស៊ី» ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅខេត្តក្វាងស៊ី ដោយមានការចូលរួមពីសំណាក់អ្នកផ្គត់ផ្គង់ និងអាជីវករផ្លែឈើធំៗមកពីប្រទេសចិន និងអាស៊ាន ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការសេដ្ឋកិច្ច។

ក្នុងព្រឹត្តិការណ៍នោះ ខេត្តក្វាងស៊ីបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដូចជាការរៀបចំសកម្មភាពតាមដានប្រភពដើមឆ្លងដែន វេទិកាផ្សារភ្ជាប់ផលិតកម្មនិងទីផ្សារ ព្រមទាំងការចេញផ្សាយ «សៀវភៅ ស ស្តីពីការពង្រីកការនាំចូលផលិតផលកសិកម្មគុណភាពខ្ពស់ពីអាស៊ាន»។ ក្រៅពីនេះ ខេត្តក្វាងស៊ីក៏បានដាក់ឱ្យដំណើរការរថភ្លើងដឹកទំនិញខ្សែសង្វាក់ត្រជាក់ឆ្លងដែនជាប្រចាំ ដើម្បីពន្លឿនការសាងសង់ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពាណិជ្ជកម្មផ្លែឈើឆ្លងដែន ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក។

លោក Wei Tao ប្រធានតំបន់ស្វយ័តក្វាងស៊ី បានលើកឡើងថា ក្វាងស៊ីគឺជា «ច្រកទ្វារ និងមជ្ឈមណ្ឌល» ដ៏សំខាន់សម្រាប់ផ្លែឈើអាស៊ានក្នុងការហូរចូលទៅកាន់ទីផ្សារចិន។ លោកបានសង្កត់ធ្ងន់ថា ជាមួយនឹងការបើកដំណើរការព្រែកជីក ភីងលូ (Ping Lu Canal) នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ គុណសម្បត្តិភូមិសាស្ត្ររបស់ក្វាងស៊ីក្នុងការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទៅកាន់ពិភពលោកនឹងកាន់តែលេចធ្លោ។ ក្វាងស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយភាគីអាស៊ាន ដើម្បីកែលម្អបរិយាកាសពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាជំរុញការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការត្រួតពិនិត្យចម្ការ និងការព្យាករណ៍ទីផ្សារផងដែរ៕


Khcct banner

អត្ថបទទាក់ទង