ក្រុងឡុងដ៍៖ លោក គីរ ស្តាមើរ នាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃច័ន្ទនេះបានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស ការប្រកាសរបស់លោកនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការចាញ់ឆ្នោតយ៉ាងខ្លាំងក្លារបស់គណបក្សពលករក្នុងការបោះឆ្នោតក្នុងស្រុកបានបង្កើនសម្ពាធលើលោកឱ្យចុះចេញពីតំណែង។
ថ្លែងខាងមុខ Downing Street ដែលជាលំនៅដ្ឋានរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក គីរ ស្តាមើរ បានប្រកាសថា លោកនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ្នកស្នងតំណែងរបស់លោក និងធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីធានាបាននូវការប្រគល់តំណែងដោយមានរបៀបរៀបរយ។ ការចាកចេញរបស់លោកពីតំណែងនៅឆ្នាំនេះបានធ្វើឲ្យចក្រភពអង់គ្លេសនឹងទទួលបាននាយករដ្ឋមន្ត្រីទីប្រាំពីររបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។
បើគ្មានអ្វីប្រែប្រួលនោះទេលោក Andy Burnham ដែលជាអ្នកនយោបាយជើងចាស់ នឹងត្រូវឡើងកាន់តំណែងនៅក្នុងសភា និងបន្តជំនួសតំណែងនាយករដ្ឋមន្ត្រីថ្មីជំនួនលោក ស្តាមើរ៕