Img 1426
Swift cc time

កងទ័ពចិនប្រចាំហុងកុង បើកទ្វារបន្ទាយស្វាគមន៍ពលរដ្ឋជិត១ម៉ឺននាក់ ដើម្បីទស្សនាសព្វាវុធ និងលើកកម្ពស់ស្មារតីស្នេហាជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

..

ហុងកុង៖ពលរដ្ឋចិនប្រមាណជិត១ម៉ឺននាក់ បានធ្វើដំណើររួមគ្នាទៅកាន់បន្ទាយ Ngong Shuen Chau នៃកងទ័ពរំដោះប្រជាជនចិន (PLA) ប្រចាំហុងកុង ដើម្បីអបអរសាទរខួបលើកទី ២៩ នៃការវិលត្រឡប់របស់ហុងកុងមកកាន់មាតុភូមិវិញ និង ខួបនៃការឈរជើងរបស់កងទ័ព PLA នៅក្នុងតំបន់រដ្ឋបាលពិសេសនេះ។ ព្រឹត្តិការណ៍បើកទ្វារបន្ទាយរយៈពេលពីរថ្ងៃនេះ បានចាប់ផ្តើមឡើងជាមួយនឹងពិធីបង្ហូតទង់ជាតិយ៉ាងឱឡារិក។

ក្នុងឱកាសនោះ កងទ័ពចិន បានរៀបចំការសម្តែងយោធាជាច្រើនទម្រង់ ដូចជា ការប្រគំតន្ត្រីដើរក្បួនព្យុហយាត្រា ការប្រយុទ្ធដោយដៃទទេ ការសម្តែងក្បាច់កាំភ្លើងចុងដាវ និង សមយុទ្ធប្រយុទ្ធតាមបែបហិនទ័រ (Hunter-style)។បន្ទាប់ពីការសម្តែងបញ្ចប់ ប្រជាពលរដ្ឋចិន បានសម្រុកទៅកាន់តំបន់តាំងពិព័រណ៍អាវុធ និង គ្រឿងបរិក្ខារយោធា ដើម្បីទស្សនាយ៉ាងជិតស្និទ្ធ និង បានសាកល្បងកាន់កាប់ឧបករណ៍ទាំងនោះដោយផ្ទាល់ដៃ។

បន្ថែមលើនេះ ក្រុមគ្រួសារជាច្រើនដែលមានកូនតូចៗ ក៏បានទៅទស្សនាការតាំងពិព័រណ៍ប្រវត្តិសាស្ត្រនៅមជ្ឈមណ្ឌលពិព័រណ៍កងទ័ព PLA ប្រចាំហុងកុង ដែលរៀបរាប់ពីដំណើររឿងរបស់បក្ស កងទ័ព និងប្រវត្តិសាស្រ្តជាតិ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៧ មក កងទ័ព PLA ធ្លាប់បានរៀបចំកម្មវិធីបើកទ្វារបន្ទាយចំនួន ៣៦ លើករួចមកហើយ ដោយមានពលរដ្ឋចូលរួមសរុបជាង ៩៥០,០០០ នាក់ ខណៈអាជ្ញាធរយោធាក៏មានគម្រោង បើកទ្វារបន្ទាយពីរផ្សេងទៀតជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសង្គមហុងកុង និង លើកកម្ពស់ស្មារតីស្នេហាជាតិ៕

Khcct banner

អត្ថបទទាក់ទង