អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសដែលកំពុងតែកាន់អំណាចលោក គីរ ស្តាមើរ (Keir Starmer) គ្រោងនឹងចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីក្រោយពីសម្ពាធលើរូបលោកកើនឡើងខ្លាំងបូករួមទាំងការចាញ់ឆ្នោតក្នុងការបោះឆ្នោតសភាគាំទ្ររូបលោកបន្តតំណែងជានាយករដ្ឋមន្រ្តីទៀត។ លោក Andy Burnham ដែលជាដៃគូប្រជែងរបស់លោកត្រូវបានសភាបោះឆ្នោតគាំទ្រនិងទទួលបានសម្លេងយ៉ាងច្រើនក្នុងការឈានជើងទៅកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មីជំនួនលោក គីរ ស្តាមើរ ។
យោងតាមកាសែត អាល់ ហ្សាហ្ស៊ីរ៉ា សម្ពាធកើនឡើងលើនាយករដ្ឋមន្ត្រីអង់គ្លេស ស្តាមើរ ឲ្យលាលែងពីតំណែងបន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់លោក Andy Burnham ដែលជាដៃគូប្រជែងយ៉ាងសំខាន់របស់លោក។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស គីរ ស្តាមើរ កំពុងថ្លឹងថ្លែងថាតើត្រូវលាលែងពីតំណែងក្នុងរយៈពេលប៉ុន្មានថ្ងៃឬអត់ ចំពេលមានសម្ពាធកើនឡើងពីគណបក្សពលកម្មរបស់លោកផ្ទាល់។ ការរំពឹងទុកកំពុងកើនឡើងថាលោក គីរ ស្តាមើរ អាចប្រកាសកាលវិភាគលាលែងពីតំណែងភ្លាមៗនៅថ្ងៃចន្ទនេះ នៅថ្ងៃដដែលលោក Burnham អាចនឹងស្បថចូលកាន់តំណែងជាសមាជិកសភា បន្ទាប់ពីឈ្នះការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ដោយសំឡេងភាគច្រើន លទ្ធផលបង្ហាញថាលោកទទួលបានការគាំទ្រយ៉ាងច្រើន រួមទាំងពីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Yvette Cooper ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីចាស់លោក ស្តាមើរ ចុះចេញពីតំណែង។
នៅក្នុងខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានរងការរិះគន់យ៉ាងខ្លាំង ក្រោយពីមានការលាតត្រដាងពីឯកសាររបស់ Epstein អំពីលោក Peter Mandelson ដែលលោក គីរ ស្តាមើរ បានតែងតាំងជាឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំសហរដ្ឋអាម៉េរិកក្នុងខែធ្នូ ឆ្នាំ២០២៤ បានលេចចេញជាសាធារណៈ។
ដៃគូប្រជែងរបស់លោកនាកយរដ្ឋមន្រ្តីអង់គ្លេសគឺលោក Burnham ជាអភិបាលក្រុង Greater Manchester ចាប់តាំងពីឆ្នាំ២០១៧ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមានបំណងប្រកួតប្រជែងដឹកនាំគណបក្សកណ្តាលឆ្វេងនិយមដែលកំពុងធ្លាក់ចុះ លោកបានព្រមាននៅក្នុងសុន្ទរកថាជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់លោកថា គណបក្សនេះមានឱកាសចុងក្រោយដើម្បីផ្លាស់ប្តូរ។ ប្រសិនបើទទួលបានជោគជ័យ លោកនឹងក្លាយជានាយករដ្ឋមន្ត្រីតាមលំនាំដើម ដោយសារគណបក្សពលករកំពុងកាន់អំណាចមានសំឡេងភាគច្រើនក្នុងសភាយ៉ាងច្រើនតាមការស្ទង់មតិ លោក គីរ ស្តាមើរ មិនមានប្រជាប្រិយភាពខ្លាំងជាមួយដៃគូប្រជែងរបស់លោកឡើយ៕