Img 1426
Swift cc time

ម៉ាឡេស៊ី ប្រាប់ថៃវិញថា ការផ្អាកនាំចូល«បង្គា»ពីថៃ គឺដោយសារខ្លួនអាចផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ ភាពចម្រូងចម្រាស់នៃការប្រកាសបិទការនាំចូលបង្គាពីថៃ ចូលប្រទេសម៉ាឡេស៊ី នៅតែបន្តមិនទាន់បញ្ចប់នៅឡើយទេ ដោយម៉ាឡេស៊ី បានចេញមុខឆ្លើយតបទៅថៃវិញថា ខ្លួនមានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកបាន ទោះផ្អាកនាំចូលពីថៃ។

អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោក Datuk Adnan Hussain បានអះអាងថា ការផ្គត់ផ្គង់បង្គានៅក្នុងប្រទេសនៅតែមានកម្រិតគ្រប់គ្រាន់ ក្រោយការដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ កាលពីថ្ងៃទី ១ ខែមិថុនា។ លោកថា សមាគមបង្គា និងកសិករក្នុងស្រុកម៉ាឡែស៊ី បានរៀបចំផែនការរួចជាស្រេច ក្នុងការបង្កើនសមត្ថភាពផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងក្នុងស្រុក និង ការនាំចេញ។

បើតាមមន្ត្រីរូបនេះ បានពន្យល់ថា ជារៀងរាល់ឆ្នាំ ម៉ាឡេស៊ីនាំចូលបង្គាប្រមាណ ១១,០០០ តោនពីប្រទេសថៃ និង នាំចេញទៅវិញប្រហែល ៣,០០០ តោន។ បម្រាមនាំចូលបណ្តោះអាសន្ននេះ នឹងជួយការពារឧស្សាហកម្មជលផលក្នុងស្រុកពីការជន់ជោរនៃផលិតផលនាំចូល ព្រមទាំងជួយពង្រឹងការគ្រប់គ្រងជីវសុវត្ថិភាព (Biosecurity) ដើម្បីធានាថាវិស័យវារីវប្បកម្មក្នុងស្រុកជៀសផុតពីជំងឺឆ្លង និងសារធាតុគីមីហាមឃាត់ផ្សេងៗ។

គួររំលឹកថា កាលពីថ្ងៃទី ១៦ ខែឧសភា ម៉ាឡេស៊ី បានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូលផលិតផលជលផលពីប្រទេសថៃ។ក្រោយការរឹតបន្តឹងនេះ ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសតវ៉ា និងព្រមានប្តឹងម៉ាឡេស៊ី ទៅអង្គការពាណិជ្ជកម្មពិភពលោក។

Khcct banner

អត្ថបទទាក់ទង