Img 1426
Swift cc time

អាម៉េរិកផ្តើមបើកកិច្ចចរចាភ្លាមៗ ក្រោយអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ជាថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សឺណែវ៖ កិច្ចចរចាផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅក្នុងប្រទេសស្វីសនៅថ្ងៃអាទិត្យនេះ ភ្លាមៗបន្ទាប់ពីមានការប្រកាសពីខាងយោធាអ៊ីរ៉ង់ថា បានបិទច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត។

យោងតាមការចុះផ្សាយរបស់ BBC អ៊ីរ៉ង់បានបញ្ជាក់ថា វិធានការបិទផ្លូវទឹកយុទ្ធសាស្ត្រនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ ដែលអ៊ីរ៉ង់ចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពពីសំណាក់សហរដ្ឋអាម៉េរិក។

ជាការឆ្លើយតប យោធាអាម៉េរិកបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថានាវាចរណ៍ពាណិជ្ជកម្មនៅតែធ្វើចរាចរណ៍ជាធម្មតា។

កំឡុងភាពតានតឹងនេះ គណៈប្រតិភូជាន់ខ្ពស់អាម៉េរិក ដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance និងគណៈប្រតិភូអ៊ីរ៉ង់ បានចាប់ផ្តើមបើកកិច្ចចរចាភ្លាមៗ នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រី និងមេបញ្ជាការកងទ័ពប៉ាគីស្ថាន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ។

ស្ថានការណ៍ជាក់ស្តែងនៅតែបន្តមានភាពស្មុគស្មាញខ្លាំង ដោយសារការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងក្រុមហេបូឡា (Hezbollah) នៅតែបន្តកើតមាន ដែលក្នុងនោះយុទ្ធនាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើគោលដៅចំនួន ៨០ កន្លែង កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧ នាក់បន្ថែមទៀតនៅក្នុងប្រទេសលីបង់៕

Khcct banner

អត្ថបទទាក់ទង