Img 1426
Swift cc time

ហ្សេលែនស្គីទុកពេលឱ្យ«បេឡារុស្ស»១សប្តាហ៍ ដកឧបករណ៍ជួយរុស្ស៊ីវាយលើអ៊ុយក្រែនចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីល្ងាចថ្ងៃទី ១៩ ខែមិថុនា បានចោទប្រកាន់ប្រទេសបេឡារុសថាបានសម្របសម្រួលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន លោកបានព្រមានថាទីក្រុងបេឡារុស្សមានរយៈពេលមួយសប្តាហ៍ដើម្បីដកឧបករណ៍ណែនាំការវាយប្រហារចេញពីទឹកដីបេឡារុស ឬអ៊ុយក្រែននឹងចាត់វិធានការដោយខ្លួនឯង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងគៀវ រួមជាមួយប្រធានាធិបតីហុងឌូរ៉ាស Nasry Asfura លោក ហ្សេលែនស្គី បានបង្កើនការរិះគន់របស់លោកចំពោះមេដឹកនាំបេឡារុសលោក Alexander Lukashenko ដោយអះអាងថា ទោះបីជាមានការអះអាងម្តងហើយម្តងទៀតថាបេឡារុសមិនចង់ ចូលទៅក្នុងសង្គ្រាមក៏ដោយ របបនេះនៅតែបន្តជួយយុទ្ធនាការយោធារបស់រុស្ស៊ី។ លោក ហ្សេលែណស្គីថា លោក Lukashenko ធ្លាប់ប្រាប់ថាគាត់មិនចង់ចូលរួមក្នុងសង្គ្រាមទេ គាត់គួរតែស្មោះត្រង់ យ៉ាងហោចណាស់ជាមួយប្រជាជនរបស់គាត់។

មេដឹកនាំបេឡារុសលោក Alexander Lukashenko 

លោកហ្សេលែនស្គីសង្គត់ធ្ងន់ថា រុស្ស៊ីបានប្រើប្រាស់ទឹកដីបេឡារុសតាំងពីថ្ងៃដំបូងនៃការឈ្លានពានទ្រង់ទ្រាយធំ ដោយមានមីស៊ីលដែលបាញ់ចេញពីបេឡារុសបានវាយប្រហារគោលដៅជាច្រើននៅខាងក្នុងប្រទេសអ៊ុយក្រែន។ លោកព្រមានទៀតថាមួយសប្តាហ៍នឹងជាពេលវេលាគ្រប់គ្រាន់សម្រាប់អាជ្ញាធរបេឡារុសក្នុងការរុះរើឧបករណ៍ណែនាំជួយប្រយុទ្ធរុស្ស៊ី៕

ជំនួបកាលពីថ្ងៃសុក្ររបស់លោកប្រធានាធិបតីហុងឌូរ៉ាស Nasry Asfura និង លោក ហ្សេលែនស្គី


Khcct banner

អត្ថបទទាក់ទង