Img 1426
Swift cc time

បាញ់ប្រហារនៅអាកាសយានដ្ឋាននីហ្សេ បណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

នីហ្សេ៖ មានមនុស្សយ៉ាងហោចណាស់សាមសិបប្រាំនាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានវាយប្រហារអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសនីហ្សេកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការវាយប្រហារលើកទីពីរក្នុងរយៈពេលតិចជាងប្រាំខែ។ ប្រជាពលរដ្ឋដែលស្ថិតក្នុងកន្លែងកើតហេតុដែលភាគច្រើនជាជនជាតិមូស្លីមបានប្រាប់ BBC ថា ពួកគេទើបតែបញ្ចប់ការអធិស្ឋានពេលព្រឹករបស់ពួកគេ ក្រោយមកមានសំឡេងផ្ទុះ និងសំឡេងកាំភ្លើងបានបន្លឺឡើងពីអាកាសយានដ្ឋានអន្តរជាតិ Diori Hamani ដែលមានទីតាំងនៅរដ្ឋធានី Niamey។

យោងតាមក្រសួងការពារជាតិរបស់ប្រទេសនីហ្សេបានអះអាងថា អ្នកស្លាប់រួមមានខ្នាន់កាំភ្លើងដែលបើកការវាយប្រហារចំនួន ២២ នាក់ ទាហាន ១១ នាក់ និងជនស៊ីវិលពីរនាក់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមអាកៃដា Jama'at Nusrat al-Islam wal-Muslimin (JNIM) បានប្រកាសទទួលស្គាល់ថាខ្លួននៅពីក្រោយការវាយប្រហារនេះ។

គួររម្លឹកថាអាកាសយានដ្ឋានអន្តរជាតិ Diori Hamani គឺជាកន្លែងសន្តិសុខដ៏រសើបបំផុតមួយរបស់ប្រទេសនីហ្សេ ដែលបម្រើជាមជ្ឈមណ្ឌលអាកាសចរណ៍ស៊ីវិល និងមូលដ្ឋានយោធា វាក៏ជាកន្លែងដែលមានទំនាក់ទំនងជាមួយសម្ព័ន្ធភាពនៃរដ្ឋសាហេល ដែលរួមមានប្រទេសនីហ្សេរីយ៉ា និងប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសម៉ាលី និងប្រទេសបួគីណាហ្វាសូ។ ប្រទេសទាំងបីត្រូវបានគ្រប់គ្រងដោយរបបយោធា ដែលបានឡើងកាន់អំណាចមួយផ្នែកដោយសារតែការបរាជ័យក្នុងការដោះស្រាយអំពើហិង្សារបស់ពួកជីហាដអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង