Img 1426
Swift cc time

អ៊ីស្រាអែលបើការវាយប្រហារលើលីបង់ សម្លាប់មនុស្សប្រមាណ១៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បេរូត៖ មនុស្សយ៉ាងហោចណាស់មនុស្ស ១៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃសុក្រនេះ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់បានប្រកាស ខណៈដែលយោធាអ៊ីស្រាអែលបានប្រកាសថាទាហានបួននាក់ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុមួយក្នុងការប៉ះទង្គិចគ្នាជាថ្មីនេះ។

យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្តាលអធ្រាត្របានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជម្លៀស ដោយមានអ្នកស្លាប់បឋមចំនួន ១៨ នាក់ និងរបួស ៣៣ នាក់ដែលការស្លាប់ និងរងរបួសនឹងមានចំនួនជាងនេះទៅទៀត។

អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយលីបង់រាយការណ៍ទៀតថាការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងបានវាយប្រហារទីក្រុងជាច្រើននៅក្នុងស្រុក Nabatieh ពេញមួយយប់ និងរហូតដល់ព្រឹកថ្ងៃសុក្រ ជាមួយនឹងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត។

អ៊ីស្រាអែលបាននិយាយថាការវាយប្រហារទាំងនោះបានកំណត់គោលដៅទៅលើ ហេដ្ឋារចនាសម្ព័ន្ធ Hezbollah នៅទូទាំងតំបន់ជាច្រើននៃភាគខាងត្បូងប្រទេសលីបង់ ហើយត្រូវបានអនុវត្តដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានបទឈប់បាញ់ម្តងហើយម្តងទៀតដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។

ជាការឆ្លើយតបក្រុមហេសបូឡាអះអាងថា យុទ្ធជនរបស់ខ្លួនបានវាយឆ្មក់កងកម្លាំងអ៊ីស្រាអែលមួយក្រុមដែលកំពុងរុលទៅមុខនៅជិតភ្នំ Ali al-Taher នៅភាគខាងត្បូងប្រទេសលីបង់ ដោយបំផ្លាញរថក្រោះ Merkava ចំនួនបីគ្រឿងដោយមីស៊ីលដឹកនាំ និងកំណត់គោលដៅកងទ័ពដោយរ៉ុក្កែត និងកាំភ្លើងធំ ក្រុមហេសបូឡាថាការប៉ះទង្គិចគ្នាកំពុងបន្ត៕

Khcct banner

អត្ថបទទាក់ទង