Img 1426
Swift cc time

អាម៉េរិកអនុម័តកញ្ចប់សព្វាវុធតម្លៃ«៧៣លានដុល្លារ»លក់ទៅកាន់សិង្ហបុរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើងធំ​ចល័ត​ខ្ពស់ (HIMARS) របស់​កងទ័ព​សហរដ្ឋអាម៉េរិក​ត្រូវ​បាន​បាញ់​ចេញ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្នុង​អំឡុង​ពេល​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ព​ហ្វីលីពីន និង​សហរដ្ឋអាម៉េរិក​នៅ​ Fort Magsaysay ខេត្ត Nueva Ecija ភាគ​ខាងជើង​ទីក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ CREDIT ៖ AFP

សិង្ហបុរី៖ សហរដ្ឋអាម៉េរិកបានអនុម័តសំណើរបស់សិង្ហបុរីក្នុងការបញ្ជាទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ M142 (HIMARS) របស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៧៣ លានដុល្លារអាម៉េរិក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានស្នើសុំទិញឧបករណ៍ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងការបាញ់ និងកំណត់ទីតាំង(CFCS) ចំនួន ១៨ សម្រាប់ប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតរបស់ខ្លួន ចល័តខ្ពស់ M142 (HIMARS) ការបញ្ជាទិញនេះរួមមានឧបករណ៍ជំនួយ ឯកសារបច្ចេកទេស គ្រឿងបន្លាស់ ការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងអ្នកជំនាញ សេវាកម្មផ្នែកវិស្វកម្ម។

បើតាមក្រសួងការបរទេសសហរដ្ឋអាម៉េរិកការសម្រេចចិត្តលក់ឧបករណ៍ធ្វើឱ្យប្រសើរឡើងនេះនឹងមិនផ្លាស់ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេដោយ CFCS (ក្លរ៉ូហ្វ្លុយអូរ៉ូកាបូន)) ប្រើប្រាស់ដំណើរការឌីជីថលដើម្បីគ្រប់គ្រងឧបករណ៍បាញ់ និងគ្រប់គ្រងអាវុធ ដោយធ្វើអោយប្រសើរឡើងនូវភាពត្រឹមត្រូវនៃការកំណត់គោលដៅ និងប្រសិទ្ធភាពប្រតិបត្តិការទាំងមូល។

ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ M142 (HIMARS)

ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានអះអាងនៅថ្ងៃសុក្រនេះដែលថាប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ HIMARS គឺឧបករណ៍វាយប្រហារដែលមានមូលដ្ឋានលើដី ដែលបានបម្រើការជាមួយកងកម្លាំងប្រដាប់អាវុធសិង្ហបុរីតាំងពីឆ្នាំ ២០១០ ដោយការធ្វើទំនើបកម្មរ៉ុក្កែតកាំភ្លើង HIMARS នេះនៅតែជាសមាសធាតុសំខាន់នៃសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ហើយនឹងឆ្លងកាត់ការធ្វើឱ្យប្រសើរឡើងដើម្បីធានាថាវានៅតែមានសមត្ថភាពបំពេញតម្រូវការប្រតិបត្តិការនាៗ។

យោងតាមគេហទំព័ររបស់ MINDEF ជាធម្មតា មីស៊ីលបាញ់ HIMARS បាញ់រ៉ុក្កែតនេះមានទំហំ ២២៧ មីលីម៉ែត្រដែលផ្ទុកគ្រាប់បាញ់សរុបម្តងបានចំនួនប្រាំមួយគ្រាប់ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយរហូតដល់ ៧០ គីឡូម៉ែត្រ។ មីស៊ីលនីមួយៗផ្ទុកក្បាលគ្រាប់ផ្ទុះខ្ពស់ទម្ងន់ ៩០ គីឡូក្រាម វាត្រូវការពេលតិចជាង ២០ វិនាទីដើម្បីរៀបចំសម្រាប់ការបាញ់ ហើយមីស៊ីលបាញ់ពេញចំនួនប្រាំមួយគ្រាប់អាចបាញ់បានក្នុងរយៈពេល ៤៥ វិនាទី៕

Khcct banner

អត្ថបទទាក់ទង