វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក JD Vance សម្រេចលុបចោលការធ្វើដំណើរទៅអ៊ីរ៉ង់ ដើម្បីជួបជាមួយក្រុមអ្នកចរចាអ៊ីរ៉ង់ នៅប្រទេសស្វីស នៅថ្ងៃសុក្រ ទី១៩ ខែមិថុនាខាងមុខនេះ ដែលជាការលុបចោលដំណើរទស្សនកិច្ចក្នុងកិច្ចចរចាដ៏ស្មុគស្មាញស្តីពីការអនុវត្តកិច្ចព្រមព្រៀង ១៤ចំណុចដើម្បីបញ្ចប់សង្រ្គាមរបស់ប្រទេសទាំងពីរ។ អ្នកនាំពាក្យសេតវិមានបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោក Vance និងគណៈប្រតិភូអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញភ្លាមៗនៅពេលដែលផែនការសម្រាប់កិច្ចពិភាក្សាត្រូវបានបញ្ចប់ទាំងស្រុង ខណៈតាមការគ្រោងទុកថ្ងៃសុក្រនេះជាថ្ងៃចុះកិច្ចព្រមព្រៀងជាមួយគ្នា។
មន្ត្រីអាម៉េរិកបានបញ្ជាក់នៅក្នុងសប្តាហ៍នេះថានឹងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការសម្រាប់កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ ប៉ុន្តែក្រសួងការបរទេសរបស់អ៊ីរ៉ង់បញ្ជាក់ថាវាមិនចាំបាច់ទៅចុះហត្ថលេខាផ្ទាល់នោះបន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃពុធតាមប្រព័ន្ធអេឡិចត្រូនិច។
ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍មុនការប្រកាសរបស់លោក Vance ថាអ្នកចរចារបស់អ៊ីរ៉ង់ចាំបាច់ត្រូវតែឃើញសញ្ញានៃការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្នពីសហរដ្ឋអាមេរ៉េកសិន មុនពេលជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពអាចចាប់ផ្តើម អ៊ីរ៉ង់បញ្ជាក់ថាគណៈប្រតិភូរបស់ខ្លួននឹងមិនធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនោះទេ៕