Img 1426
Swift cc time

ថៃប្រឈមនឹងគ្រោះរាំងស្ងួតចាប់ពីចុងខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ការិយាល័យធនធានទឹកជាតិថៃ (NWRO) បានចេញសេចក្តីព្រមានដល់សាធារណជន ឱ្យតាមដានស្ថានភាពទឹកយ៉ាងដិតដល់ បន្ទាប់ពីរកឃើញសញ្ញាបង្ហាញថា ប្រទេសថៃនឹងជួបប្រទះគ្រោះរាំងស្ងួតអូសបន្លាយពេល ចាប់ពីចុងខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៦ នេះ ដែលអាចបង្កជា រលកកំដៅ គ្រោះរាំងស្ងួតនៅតំបន់ខ្លះ និងជំនន់ទឹកភ្លៀងទម្រង់ធ្ងន់ធ្ងរនៅតំបន់មួយចំនួនទៀត។ វិបត្តិនេះបង្កឡើងដោយឥទ្ធិពលនៃបាតុភូត El Niño ដែលនឹងធ្វើឱ្យអាកាសធាតុប្រែប្រួលមិនប្រក្រតីពេញមួយឆ្នាំ។

យោងតាមការចេញផ្សាយរបស់កាសែត The Nation លោក Chayan Muangsong អគ្គលេខាធិការ NWRO (ការិយាល័យធនធានទឹកជាតិ) បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នស្ថិតក្នុងរដូវវស្សាក៏ដោយ ក៏ភាពខ្សត់ខ្សោយទឹកភ្លៀង ឬចន្លោះខ្វះទឹកភ្លៀង (Rain gap) នឹងកើតមានឡើង ដោយសារសម្ពាធទាបបានរំកិលទៅគ្របដណ្តប់លើភាគខាងត្បូងប្រទេសចិន។ លោកគូសបញ្ជាក់ថា លក្ខខណ្ឌ El Niño នេះ នឹងអូសបន្លាយរហូតដល់ដាច់ឆ្នាំ ដែលអាចបង្កជា រលកកំដៅ គ្រោះរាំងស្ងួតនៅតំបន់ខ្លះ និងជំនន់ទឹកភ្លៀងទម្រង់ធ្ងន់ធ្ងរនៅតំបន់មួយចំនួនទៀត។

អាជ្ញាធរថៃបញ្ជាក់ទៀតថាកម្រិតទឹកភ្លៀងសរុបបានធ្លាក់ចុះទាបជាងមធ្យមភាគប្រមាណ ១០% ខណៈបរិមាណទឹកដែលអាចប្រើប្រាស់បានក្នុងអាងស្តុកទឹកធំៗទាំង ៣៥ ទូទាំងប្រទេស មានត្រឹមតែ ៣៧% ប៉ុណ្ណោះនៃសមត្ថភាពស្តុក ពោលគឺទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន ៤៩០ លានម៉ែត្រគូប។

ការិយាល័យធនធានទឹកជាតិ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងភ្លាមៗនៅតែអាចកើតមាន ដែលអាចបង្កជាជំនន់ទឹកភ្លៀង និងការបាក់ដី។ បច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធត្រូវបានណែនាំឱ្យអនុវត្តវិធានការត្រៀមលក្ខណៈចំនួន ៩ ចំណុចជាបន្ទាន់ ព្រមទាំងសហការជាមួយនាយកដ្ឋានធារាសាស្ត្រ និងអាជ្ញាធរផលិតអគ្គិសនីថៃ (EGAT) ដើម្បីកែសម្រួលផែនការបែងចែកទឹក និងផ្តល់អាទិភាពលើការស្តុកទឹកទុកសម្រាប់ប្រើប្រាស់នាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង