Img 1426
Swift cc time

អ៊ុយក្រែនប្រើដ្រូនជិត«២០០គ្រឿង»វាយប្រហារទីក្រុងមូស្គូ ចំពេលលោក ពូទីន ជួបមេដឹកនាំអាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ផ្សែងខ្មៅហុយចេញពីរោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Gazprom Neft ភាគខាងត្បូងទីក្រុងមូស្គូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ 

មូស្គូ៖ អ៊ុយក្រែនបានប្រើប្រាស់ដ្រូនប្រមាណជិត ២០០ គ្រឿងវាយប្រហារយ៉ាងខ្លាំងក្លាលើទីក្រុងមូស្គូចំពេលដែលលោកប្រធានាធិបតីរុស្ស៊ីកំពុងតែរៀបចំទទួលភ្ញៀវ និងមេដឹកនាំអាស៊ានធ្វើខួប ៣៥ឆ្នាំ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ាន។ ការវាយប្រហាររបស់អ៊ុយក្រែនបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់មួយចំនួនក្នុងទីក្រុងមូស្គូ ដោយដ្រូនដែលអ៊ុយក្រែនវាយប្រហារនោះមួយចំនួនធំត្រូវបានរ៉ាដារុស្ស៊ីធ្វើការបាញ់ទម្លាក់បាន។

លោក Sergei Sobyanin អភិបាលក្រុងមូស្គូ

បើតាមលោក Sergei Sobyanin អភិបាលក្រុងមូស្គូបានបញ្ជាក់ប្រាប់ The Moscow Times ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ និងទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់យោធាអ៊ុយក្រែន ក្នុងនោះយន្តហោះគ្មានមនុស្សបើកជាច្រើនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Gazprom Neft ដែលមានទីតាំងប្រហែល ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកណ្តាលទីក្រុងមូស្គូ។

លោក Sobyanin អះអាងទៀតថាយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០ គ្រឿងត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលបាញ់ប្រហារនៅព្រឹកព្រលឹម ដោយនេះជាការប្រហារទ្រង់ទ្រាយធំជាលើកទី២របស់អ៊ុយក្រែនលើរុស្ស៊ីរាប់ចាប់តាំងពីខែមីនាឆ្នាំនេះ។ លោកថា វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្សែងដ៏ធំ និងភ្លើងឆេះធំៗជាច្រើនកំពុងឆេះចេញពីរោងចក្រចម្រាញ់ប្រេង ដែលផ្គត់ផ្គង់ប្រេងសាំង និងប្រេងឥន្ធនៈប្រហែលមួយភាគបីរបស់ទីក្រុងមូស្គូ។

ក្រុមហ៊ុនអាកាសចរណ៍ Aeroflot និង Rossiya បាននិយាយថា ពួកគេបានលុបចោលជើងហោះហើរជាង ១៧០ ជើងទៅ និងមកពីទីក្រុងមូស្គូ។ការរឹតបន្តឹងជើងហោះហើរក៏ត្រូវបានដាក់ជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាននានាក្នុងកណ្តាលប្រទេសរុស្ស៊ី រួមទាំង Kazan ជាកន្លែងដែលប្រធានាធិបតី Vladimir Putin ជួបជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា រុស្ស៊ីនឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅវិញប្រឆាំងនឹងអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង