Img 1426
Swift cc time

កម្ពុជាមានឱកាសកាន់តែច្រើនដើម្បីផ្សាយ«វប្បធម៌ អរិយធម៌»ទៅអន្តរជាតិ ក្រោយក្លាយជា សមាជិកគណ:កម្មការអន្តររដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ជាប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា ត្រូវបានប្រទេសប្រមាណជាង១០០ នាំគ្នាបោះឆ្នោតគាំទ្រឱ្យក្លាយជា «សមាជិកគណ:កម្មការអន្តររដ្ឋាភិបាល» ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អណត្តិឆ្នាំ២០២៦-២០៣០ ក្រោមអង្គការយូណេស្កូ។ លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា ការជាប់ឆ្នោតនេះ គឺបានបង្ហាញថា អន្តរជាតិទទួលស្គាល់កម្ពុជាជា ប្រទេសមាន «វប្បធម៌ អរិយធម៌»ដ៏ចំណាស់ និងមានបទពិសោធន៍ក្នុងការអភិរក្យ ការពារបេតិកភណ្ឌវប្បធម៌ នានា។

បើតាម លោក ស៊ុំ ម៉ាប់ ក្រោយជាប់ឆ្នោតនេះ កម្ពុជានឹងទទួលបានឱកាសជាច្រើន ដើម្បីផ្សព្វផ្សាយនាំយក «វប្បធម៌ អរិយធម៌»របស់ខ្លួនទៅកាន់ឆាកអន្តរជាតិ ហើយជាភាពជោគជ័យថ្មីបន្ថែមទៀតនៃនយោបាយការទូតរបស់កម្ពុជានាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិឆ្នាំ២០២៦-២០៣០៕


Khcct banner

អត្ថបទទាក់ទង