Img 1426
Swift cc time

អាម៉េរិកនឹងចាយលុយ«៣រយពាន់លានដុល្លារ»ទៅអ៊ីរ៉ង់ជាថ្នូរនៃកិច្ចព្រមព្រៀងជាមួយគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ កាសែតរ៉យទ័របានរាយការណ៍នៅថ្ងៃទី ១៧ មិថុនានេះថា មូលនិធិឯកជនចំនួន ៣០០ ពាន់លានដុល្លារត្រូវបានរៀបចំឡើងដើម្បីជំរុញការវិនិយោគចូលទៅក្នុងប្រទេសអ៊ីរ៉ង់ក៏នឹងមានក្នុងកិច្ចព្រមព្រៀងជាមួយគ្នានៅថ្ងៃសុក្រខាងមុខនេះ ដោយទឹកប្រាក់ជាងពាក់កណ្តាលនៃចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានរៀបចំរួចជាស្រេច។ បើតាមរ៉យទ័រ ប្រភពមួយដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថា មូលនិធិនេះត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យភាគីទាំងពីរនូវការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដើម្បីបញ្ចប់កិច្ចព្រមព្រៀងចុងក្រោយដើម្បីបញ្ចប់សង្គ្រាម។

ប្រភពដដែលអះអាងទៀតថាមូលនិធិថ្មីនេះ គឺជាការវិនិយោគឯកជន នឹងមិនរាប់បញ្ចូលប្រាក់ ឬជំនួយឥតសំណងរបស់រដ្ឋាភិបាលណាមួយឡើយ ដោយមានក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក រដ្ឋអារ៉ាប់ឈូងសមុទ្រ អាស៊ី អាម៉េរិកខាងត្បូង និងអាហ្វ្រិក បានយល់ព្រមផ្តល់ហិរញ្ញប្បទាន ការវិនិយោគដែលបានសន្យានិងគ្របដណ្តប់លើថាមពល ភស្តុភារកម្ម ផលិតកម្ម និងការដឹកជញ្ជូនក្នុងប្រទេសអ៊ីរ៉ង់។

ប្រភពជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រថា អ៊ីរ៉ង់ដើមឡើយបានស្វែងរកសំណងចំនួន ៤០០ ពាន់លានដុល្លារសម្រាប់ការខូចខាតសង្គ្រាមពីសហរដ្ឋអាម៉េរិក ប៉ុន្តែអាម៉េរិកថា ខ្លួននឹងមិនផ្តល់តាមការទាមទារបស់អ៊ីរ៉ង់ឡើយ។ គំនិតសម្រាប់មូលនិធិនេះនឹងត្រូវបានដាក់ឈ្មោះថា មូលនិធិកសាងឡើងវិញ និងអភិវឌ្ឍន៍។

អ្នកនាំពាក្យសេតវិមានម្នាក់បានប្រាប់ CBS News ថា អនុប្រធានាធិបតីអាម៉េរិកលោក JD Vance បញ្ជាក់ថា អ៊ីរ៉ង់អាចទទួលបានមូលនិធិកសាងឡើងវិញចំនួន ៣០០ ពាន់លានដុល្លារ ដែលគាំទ្រដោយរដ្ឋឈូងសមុទ្រ ប្រសិនបើអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងជាមួយអាម៉េរិក រួមទាំងការរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ការលុបបំបាត់ស្តុកសម្ភារៈចម្រាញ់របស់ខ្លួន និងការទទួលយកការត្រួតពិនិត្យ និងអនុវត្តយ៉ាងតឹងរ៉ឹងពីអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង