Img 1426
Swift cc time

ចិនបង្ក្រាបបទល្មើសគ្រឿងញៀន ២៧,០០០ករណី និងដកហូតសារធាតុញៀនជិត ៣៤តោន ក្នុងឆ្នាំ២០២៥

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ អាជ្ញាធរចិនបង្ក្រាបករណីព្រហ្មទណ្ឌពាក់ព័ន្ធនឹងគ្រឿងញៀនបានប្រមាណ ២៧,០០០ ករណី ចាប់ខ្លួនជនសង្ស័យបានចំនួន ៤១,០០០ នាក់ និងដកហូតសារធាតុញៀនបានសរុបចំនួន ៣៣,៥ តោន។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរប្រឆាំងគ្រឿងញៀនចិនកាលពីថ្ងៃពុធ ផ្អែកតាមទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនថ្មីដែលមានអាយុក្រោម ៣៥ ឆ្នាំ បានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ ៤១,៦ ភាគរយ បើធៀបនឹងឆ្នាំមុន។

លោក Wei Xiaojun មន្ត្រីជាន់ខ្ពស់មកពីការិយាល័យគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា និន្នាការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែខ្ពស់របស់ក្រុមយុវជន អំពីហានិភ័យ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ លោក Weiបន្ថែមថា លទ្ធផលដ៏វិជ្ជមាននេះ គឺកើតចេញពីការរឹតបន្តឹង និងជំរុញកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលចិន ក្នុងការបង្ក្រាបបទល្មើស និងទប់ស្កាត់ការប្រើប្រាស់សារធាតុញៀនក្នុងចំណោមយុវជន តាមរយៈយុទ្ធនាការអនុវត្តច្បាប់ ការអប់រំសាធារណៈ ព្រមទាំងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជ្ញាធរទូទាំងប្រទេសចិនបានបន្តពង្រឹងការគ្រប់គ្រងលើបញ្ហាគ្រឿងញៀនយ៉ាងខ្លាំងក្លា ដែលនាំឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មប្រឆាំងគ្រឿងញៀនជាតិ៕

Khcct banner

អត្ថបទទាក់ទង