Img 1426
Swift cc time

ត្រាំថាលក្ខខណ្ឌ និងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងត្រូវចេញផ្សាយឆាប់ៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បារាំង៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់អ្នកកាសែតក្នុងកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំងថាកិច្ចព្រមព្រៀង និងលក្ខខណ្ឌសន្តិភាពរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់និងត្រូវបានចេញផ្សាយជាសាធារណៈក្នុងរយៈពេល ២ ថ្ងៃទៀតនេះ។ លោកត្រាំថាកិច្ចព្រមព្រៀងក៏នឹងរាប់បញ្ចូលការមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរជាដើម។ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យអ៊ីរ៉ង់ចាប់ផ្តើមលក់ប្រេង និងប្រេងឥន្ធនៈភ្លាមៗ ហើយរួមបញ្ចូលសេវាកម្មធនាគារ ការដឹកជញ្ជូន និងធានារ៉ាប់រង ដើម្បីសម្រួលដល់ការលក់នាៗរបស់ខ្លួនឡើងវិញ។

យោងតាមការចេញផ្សាយរបស់ CNA បានរាយការណ៍ថាអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅសប្តាហ៍នេះ ទោះបីជាមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏អាចពង្រីកបទឈប់បាញ់ដ៏ផុយស្រួលដែលបានប្រកាសនៅក្នុងខែមេសាដែលមានរយៈពេល ៦០ថ្ងៃទៀត ដើម្បីអនុញ្ញាតឱ្យប្រទេសដែលមានសង្គ្រាមចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍ ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាម៉េរិកនឹងបញ្ចប់ការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ និងកប៉ាល់នាៗអាចឆ្លងកាត់ដោយមិនតម្រូវឲ្យបងកម្រៃសេវាទៀតឡើយ។

បើតាមលោកដូណាល់ត្រាំ កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយអត្ថបទពេញលេញនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅក្នុងការកំណត់ជាផ្លូវការក្នុងរយៈពេលពីរបីថ្ងៃទៀត។ អនុប្រធានាធិបតីអាម៉េរិក លោក JD Vance ក៏បានបញ្ជាក់ដែលថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលទាំងការឈប់ប្រយុទ្ធគ្នាអ៊ីស្រាអែល និងលីបង់ ដែលផ្ទុយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា អ៊ីស្រាអែលមិនត្រូវបានចងភ្ជាប់ជាមួយកិច្ចព្រមព្រៀង ហើយថាមិនដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ឡើយ។

អ្នកនាំពាក្យរបស់ក្រុមហេសបូឡាបានប្រាប់រ៉យទ័រថាអ៊ីរ៉ង់នឹងមិនយល់ព្រមចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ទេ ប្រសិនបើការកាន់កាប់របស់អ៊ីស្រាអែលមិនត្រូវបានបញ្ចប់។ ទីបញ្ជាការយោធាអ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានថា អ៊ីស្រាអែលគួរតែរំពឹងថានឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់៕

Khcct banner

អត្ថបទទាក់ទង