Img 1426
Swift cc time

ក្នុងបទសម្ភាសន៍ជាមួយ កាសែតជប៉ុន លោកស្រី ជា សិរី ថា កម្ពុជាមិនគួរក្លាយជា «ផ្ទាំងស៊ីប» ទម្លាក់កំហុសរឿង ONLINE SCAMS

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តូក្យូ៖ កម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងរបស់មជ្ឈដ្ឋានអន្តរជាតិ ដែលតែងតែផ្តោតការវាយប្រហារមកលើកម្ពុជា ជុំវិញបញ្ហា ONLINE SCAMS ខណៈបញ្ហានេះ គឺជារឿងសកលហើយទាមទារឱ្យរួមគ្នាដោះស្រាយ។នេះជាការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) ក្នុងទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkei Asia។ លោកស្រី បានសង្កត់ធ្ងន់ថា កម្ពុជាមិនគួរត្រូវបានគេយកធ្វើជាលេស ដើម្បីទម្លាក់កំហុស (Scapegoat) ក្នុងវិបត្តិដែលជាលក្ខណៈសកល និង ឆ្លងដែននេះឡើយ។

បើតាមលោកស្រី ជា សិរី បានពន្យល់ថា បទល្មើសសាយប័រ និងល្បែងស៊ីសងអនឡាញ គឺជាការគំរាមកំហែងគ្មានព្រំដែន។ ការទម្លាក់ការទទួលខុសត្រូវទាំងស្រុងមកលើប្រទេសណាមួយតែឯង គឺជារឿងមិនត្រឹមត្រូវនោះទេ ព្រោះថាបណ្តាញឧក្រិដ្ឋកម្មទាំងនេះភាគច្រើនត្រូវបានគ្រប់គ្រង គាំទ្រ និង សម្របសម្រួលដោយជនបរទេស ហើយថែមទាំងប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់កម្ពុជាទៀតផង។

 

ការចេញមុខបញ្ជាក់នេះ ធ្វើឡើងស្របពេលដែលធនាគារជាតិនៃកម្ពុជា និងសមត្ថកិច្ចពាក់ព័ន្ធកំពុងជំរុញការរឹតបន្តឹង និងបង្ក្រាបយ៉ាងចាស់ដៃលើការឆបោកហិរញ្ញវត្ថុឌីជីថល។ កន្លងមក ធនាគារជាតិនៃកម្ពុជា បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់ និង បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការប្រឆាំងបទល្មើសឆបោកអនឡាញ ដើម្បីស្វែងរក និងបង្កកគណនីសង្ស័យនានាភ្លាមៗ៕

Khcct banner

អត្ថបទទាក់ទង