Img 1426
Swift cc time

អង្គការ HALO Trust បញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ ក្នុងចម្ការមីនមួយកន្លែង នៅខេត្តឧត្តរមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឧត្តរមានជ័យ៖ ក្រុមការងារបោសសម្អាតមីនរបស់អង្គការ HALO Trust បានបញ្ចប់ប្រតិបត្តិការបោសសម្អាតដោយជោគជ័យ នៅក្នុងចម្ការមីនមួយកន្លែង ស្ថិតក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមអាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ។

ការបោសសម្អាតមីននោះដែរ កម្លាំងជំនាញបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ បន្ទាប់ពីរកឃើញតាមផ្លូវមួយខ្សែ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ២០០នាក់ ធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ សម្រាប់សកម្មភាពកសិកម្ម។

ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕


Khcct banner

អត្ថបទទាក់ទង