Swift cc time

ទីតាំង Online Scam ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

នៅព្រឹកនេះ ក្រុមការងារ ស៊ីស៊ីថាមស៍ រួមទាំងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ជិត ៤០អង្គភាព បានចុះទៅទីតាំង Online Scam ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង គឺជាទីតាំងរបស់ក្រុមហ៊ុន ព្រីន គ្រុប សាងសង់នៅឆ្នាំ២០២៣ មានជនបរទេសចូលមកបម្រើការងារប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់ ក្នុងនោះជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ ច្រើនជាងគេ។

ក្រោយពីលោក ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ ទីតាំងនេះ មានជនបរទេសចាកចេញជាបន្តបន្ទាប់។ចំណែក អ្នកពាក់ព័ន្ធម្ចាស់កម្មសិទ្ធិ ក្រុមអភិវឌ្ឍន៍ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបុគ្គល អៀង សុខលីម បញ្ចូនទៅដាក់ពន្ធនាគារPJ រាជធានីភ្នំពេញ។


Khcct banner

អត្ថបទទាក់ទង