ភ្នំពេញ៖ ជនជាតិចិនចំនួន ១៦៤នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ១៦៤នាក់ ក្នុងនោះមានស្រី០១នាក់ ត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ តេជោ ។
ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញបានរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា៕