Img 1426
Swift cc time

គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រនៅទីក្រុងឈីងហៃ ប្រទេសចិន សម្លាប់មនុស្សម្នាក់ និងបួននាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារខេត្តឈីងហៃ ភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃអង្គារ (ថ្ងៃទី ១៦ ខែមិថុនា) ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសបួននាក់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរសង្គ្រោះបន្ទាន់របស់ចិន។ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនអះអាងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារតំបន់មួយក្នុងខេត្តហៃស៊ី ក្នុងទីក្រុងឈីងហៃ ដែលមានជម្រៅ ១០ គីឡូម៉ែត្រ នៅម៉ោង ៥:០៦ ល្ងាច ម៉ោងនៅទីក្រុងប៉េកាំង ថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ទៀតថា កម្មករទាំងអស់នៅអណ្តូងរ៉ែធ្យូងថ្មនៅជិតចំណុចកណ្តាលត្រូវបានជម្លៀសចេញ ដោយអាជ្ញាធរកំពុងតែបន្តវាយតម្លៃនៃការខូចខាតទ្រព្យសម្បត្តិ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួបានរាយការណ៍ថា ក្រុមជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកមនុស្សដែលជាប់គាំង និងកំពុងវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំ៕

Khcct banner

អត្ថបទទាក់ទង