Img 1426
Swift cc time

ក្រុមភ្លេងកាយរឹទ្ធិ«រាជធានីភ្នំពេញ» ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ វគ្គផ្ដាច់ព្រ័ត្រនៃព្រិត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅនាថ្ងៃទី១៦ មិថុនា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ជាលទ្ធផល ក្រុមភ្លេងកាយរឹទ្ធិ«រាជធានីភ្នំពេញ» បានជាប់ជ័យលាភីលេខ១ ក្នុងចំណោមក្រុមភ្លេងកាយរឹទ្ធិចំនួន ១៣ក្រុម។

ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រិត្តិការណ៍ប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៦ មានក្រុមប្រកួតចំនួន៦ រួមមាន៖ ក្រុមភ្លេងកាយរឹទ្ធិខេត្តព្រះសីហនុ ឧត្តរមានជ័យ កណ្តាល បាត់ដំបង កោះកុង និងរាជធានីភ្នំពេញ។ ជាលទ្ធផល ក្រោយកម្មការវាយតម្លៃផ្តល់ពិន្ទ បានប្រជុំពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ សុក្រឹត និងបានរកឃើញក្រុមជ័យលាភីចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ ជ័យលាភីលេខ១, ខេត្តឧត្តរមានជ័យ ជ័យលាភីលេខ២ និងខេត្តបាត់ដំបង ជ័យលាភីលេខ៣។

គួរបញ្ជាក់ថា ការប្រកួតនៅក្នុងឆ្នាំនេះ មានក្រុមភ្លេងកាយរឹទិ្ធចូលរួម ១៣រាជធានី ខេត្ត រួមមាន៖ ១-ក្រុមភ្លេងកាយរឹទិ្ធរាជធានីភ្នំពេញ ២-ខេត្តកណ្តាល ៣-ខេត្តសៀមរាប ៤-ខេត្តកោះកុង ៥-ខេត្តឧត្តរមានជ័យ ៦-ខេត្តបន្ទាយមានជ័យ ៧- ខេត្តបាត់ដំបង ៨-ខេត្តរតនគិរី ៩-ខេត្តព្រះសីហនុ ១០-ខេត្តកំពង់ចាម ១១-ខេត្តប៉ៃលិន ១២-ខេត្តកំពង់ធំ និង១៣-ខេត្តសឹ្ទងត្រែង។ នេះជាការប្រកួតលើកទី៣ហើយ ដែលក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងអភិវឌ្ឍយុវជនកាយរឹទ្ធិ ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត តាមរយៈសិល្បៈប្រគំភ្លេងជាក្រុម៕


Khcct banner

អត្ថបទទាក់ទង