Img 1426
Swift cc time

ចិន ដាក់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាជា «អាទិភាពចម្បង» ក្នុងគោលនយោបាយការទូតអ្នកជិតខាង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានថ្លែងនាថ្ងៃអង្គារនេះថា ប្រទេសចិនបានដាក់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាជាអាទិភាពចម្បងមួយ នៅក្នុងគោលនយោបាយការទូតអ្នកជិតខាងរបស់ខ្លួន ព្រមទាំងគាំទ្រដល់រដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា ក្នុងការសម្របសម្រួលកិច្ចការអភិវឌ្ឍន៍ និងសន្តិសុខ ដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវមួយ ដែលស្របទៅនឹងលក្ខខណ្ឌជាតិ និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+។

ការលើកឡើងរបស់ លោក ស៊ី ជិនភីង បានធ្វើឡើងក្នុងឱកាសដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយលោក មិន អ៊ុងឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង