Img 1426
Swift cc time

ឱកាសសម្រាប់យុវជនចូលរួមសិក្ខាសាលារយៈពេលខ្លី «ROK–Mekong Youth Group Workshop 2026» នៅកូរ៉េ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កូរ៉េ៖ កម្មវិធីROK–Mekong Youth Group Workshop 2026 លើកទី៥ កំពុងបើកជ្រើសរើសយុវជន ដែលមានបំណងចង់ពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមសិក្ខាសាលារយៈពេលខ្លីចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ នៅទីក្រុងប៊ូសាន និងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ផ្តោតទៅលើការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងកិច្ចសហការក្នុងតំបន់។

អ្នកចូលរួម នឹងមានឱកាសចូលរួមក្នុងគម្រោងគោលនយោបាយ ចូលរួមសិក្សាដែលដឹកនាំដោយអ្នកជំនាញ និងអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំសំខាន់ៗ ខណៈពេលដែលនឹងកសាងបណ្តាញអន្តរជាតិជាមួយយុវជនដទៃ។ យុវជន នឹងបានសិក្សាពីអ្នកជំនាញ ការផ្លាស់ប្តូរវប្បធម៌ ការធ្វើគម្រោងជាក្រុម និងការធ្វើបទបង្ហាញ។

កម្មវិធីនេះ ផ្តល់ឱកាសដល់សិស្សសាកលវិទ្យាល័យ មកពីកូរ៉េ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានជំនាញទំនាក់ទំនងល្អ និងមានឆន្ទៈក្លាយជាអ្នកដឹកនាំជំនាន់ថ្មី។ កម្មវិធីនេះផ្តល់អត្ថប្រយោជន៍ជាច្រើន រួមទាំងថ្លៃសំបុត្រយន្តហោះទៅមកសម្រាប់អ្នកចូលរួមជាបរទេស កន្លែងស្នាក់នៅ អាហារ ការធ្វើដំណើរ វិញ្ញាបនបត្របញ្ចប់ការសិក្សាពីក្រសួងការបរទេសកូរ៉េ ពានរង្វាន់ពីរដ្ឋមន្ត្រីការបរទេសសម្រាប់ក្រុមឆ្នើម និងវត្ថុអនុស្សាវរីយ៍។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើឱកាសនេះ សូមដាក់ពាក្យតាមរយៈ QR Code ខាងក្រោម នឹងដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី២៦ មិថុនា ២០២៦៕


Khcct banner

អត្ថបទទាក់ទង