Img 1426
Swift cc time

អាម៉េរិកថាកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស និងមិនបង់សេវាទៀតឡើយក្រោមកិច្ចព្រមព្រៀងខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាម៉េរិកម្នាក់បានបញ្ជាក់កាលពីថ្ងៃចន្ទថា កប៉ាល់នឹងធ្វើដំណើរដោយមិនគិតថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ក្រោមកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ ដែលចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃសុក្រខាងមុខនេះ មន្រ្តីអាម៉េរិកដដែលអះអាងទៀតថាអ៊ីរ៉ង់ នឹងត្រូវបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចណាមួយពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក ត្រាំ បាននិយាយក្នុងលក្ខខណ្ខមិនបញ្ចេញឈ្មោះនៅក្នុងការជជែកតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានថា អាម៉េរិកក៏បានរួមបញ្ចូលមូលនិធិកសាងឡើងវិញចំនួន ៣០០ ពាន់លានដុល្លារអាម៉េរិកសម្រាប់ប្រទេសដែលរងការវាយប្រហារដោយសង្គ្រាម ប៉ុន្តែការបញ្ចេញមូលនិធិនឹងត្រូវបានភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង។

លោកបញ្ជាក់ទៀតថាលោក ដូណាល់ត្រាំ និង អនុប្រធានាធិបតីអាម៉េរិក JD Vance និងប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃអាទិត្យ។ ក្រៅពីចុះកិច្ចព្រមព្រៀងតាមប្រព័ន្ធអេឡិចត្រូនិចលោកថា ប្រធានាធិបតីត្រាំក៏ចង់ចុះហត្ថលេខាដោយផ្ទាល់ម្តងទៀតនៅថ្ងៃសុក្រនេះ ពីព្រោះលោកចង់បង្ហាញពីការលះបង់របស់លោកចំពោះដំណើរការនេះ។

គួររម្លឹកថាកិច្ចពិភាក្សាបច្ចេកទេសដឹកនាំដោយលោកអនុប្រធានាធិបតីអាម៉េរិកលោក JD Vance នឹងចាប់ផ្តើមនៅសប្តាហ៍នេះ មុនពេលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ ក្នុងពិធីមួយដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោក Vance កូនប្រសាររបស់លោក Trump គឺលោក Jared Kushner និងបេសកជនពិសេសមជ្ឈិមបូព៌ា លោក Steve Witkoff នឹងចូលរួមក្នុងពិធីចុះហត្ថលេខាខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង