ចិន៖ ក្រុមហ៊ុនអវកាសពាណិជ្ជកម្មចិន CAS Space កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបេសកកម្មបង្ហោះរ៉ុក្កែត Lijian-1 ជាទៀងទាត់រៀងរាល់ខែ ព្រមទាំងត្រៀមបង្ហោះពីលើផ្ទៃសមុទ្រចំនួន ២ លើកបន្ថែមទៀត ក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ នេះ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីចិនបានសម្រេចជោគជ័យក្នុងការបង្ហោះរ៉ុក្កែត Lijian-1 Y14 ដោយបាននាំយកផ្កាយរណបចំនួន ៨ គ្រឿងទៅកាន់គន្លងអវកាស កាលពីថ្ងៃចន្ទម្សិលមិញ ។
លោក ម៉េង ស៊ាងហ្វូ (Meng Xiangfu) អនុប្រធានបញ្ជាការបេសកកម្មបានឱ្យដឹងថា បច្ចុប្បន្នវដ្តនៃការសាកល្បងនិងបង្ហោះរ៉ុក្កែតនេះ ត្រូវបានកាត់បន្ថយមកត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ។ លោកបន្ថែមថា ផែនការបង្ហោះពីលើផ្ទៃសមុទ្រចំនួន ២ លើកនៅចុងឆ្នាំនេះ នឹងជួយឆ្លើយតបយ៉ាងប្រសើរដល់តម្រូវការផ្កាយរណបគន្លងខ្ពស់ និងអាចផ្តល់សេវាកម្មបង្ហោះដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
គួរជម្រាបថា នេះជាបេសកកម្មលើកទី ១៤ នៃរ៉ុក្កែតជាក្រុមនេះ ដែលគិតមកទល់បច្ចុប្បន្ន បានបង្ហោះផ្កាយរណបសរុបចំនួន ១០៥ គ្រឿង ស្មើនឹងទម្ងន់ផ្ទុកជាង ១៥ តោន៕