Img 1426
Swift cc time

អង្គការសហគមន៍យើង ផ្តល់អាហារូបករណ៍ដល់សិស្សដែលកំពុងសិក្សា ឬចប់ថ្នាក់ទី១២ ដើម្បីសិក្សាកម្រិតបរិញ្ញាបត្រ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/
 
រូបភាពពី៖ គេហទំព័រ Journeys Within Our Community អង្គការសហគមន៍យើង

ភ្នំពេញ៖ អង្គការសហគមន៍យើង កំពុងបើកទទួលពាក្យអាហារូបករណ៍កម្រិតបរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដល់សិស្សមានតម្រូវការផ្នែកហិរញ្ញវត្ថុ ដែលកំពុងសិក្សា ឬចប់ថ្នាក់ទី១២។ អាហារូបករណ៍នឹងបិទទទួលពាក្យនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

កម្មវិធីអាហារូបករណ៍របស់ អង្គការសហគមន៍យើង ផ្តល់ការឧបត្ថម្ភដល់សិស្ស ដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ហើយនឹងត្រូវបានផ្តល់ជូនចំពោះសិស្សដែលបានបំពេញគ្រប់លក្ខខណ្ឌនៃកម្មវិធីអាហារូបករណ៍ ដែលបានបញ្ជាក់នៅក្នុងផ្នែកខាងក្រោមតែប៉ុណ្ណោះ។ អង្គការបានគូសបញ្ជាក់ថា សិស្សគ្រប់ខេត្តអាចដាក់អាហារូបករណ៍នេះបាន តែសាកលវិទ្យាល័យដែលនឹងត្រូវសិក្សា គឺនៅខេត្តសៀមរាប ហើយសិស្សដែលទទួលបានជ័យលាភីអាហារូបករណ៍ អាចជ្រើសរើសមុខជំនាញដែលខ្លួនចង់រៀនបាន។

បើតាមសេចក្តីណែនាំ បេក្ខជនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ពីអង្គការសហគមន៍យើងបានលុះត្រាតែជាជាសិស្សមកពីគ្រួសារដែលមានជីវភាពលំបាក និងខ្វះលទ្ធភាពបន្តការសិក្សា  ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសិស្សដែលកំពុងសិក្សាថ្នាក់ទី១២(អាចដាក់ពាក្យបានមុនពេលប្រឡង)។  សិស្សត្រូវមានអាយុមិនលើសពី២៥ឆ្នាំ គិតត្រឹមថ្ងៃផុតកំណត់ដាក់ពាក្យ ហើយមានឆន្ទៈក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា (កម្រិតបរិញ្ញាបត្រ) មានឆន្ទៈក្នុងការជួយអភិវឌ្ឍសហគមន៍ទាំងក្នុងអំឡុងពេលសិក្សា និងក្រោយបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ជាពិសេស សិស្សមិនទាន់ចូលរៀនថ្នាក់ឧត្តមសិក្សា នៅសាកលវិទ្យាល័យ ឬសាលាបច្ចេកទេស ដែលមានកម្រិតចាប់ពីបរិញ្ញាបត្រ ឬបរិញ្ញាបត្ររង (លើកលែងវគ្គសិក្សាខ្លី)។

បេក្ខជនអាចយកពាក្យ និងដាក់ពាក្យស្នើសុំតាមវិធីដូចខាងក្រោម៖

១) ស្នើសុំពាក្យ និងដាក់ពាក្យដោយផ្ទាល់នៅការិយាល័យអង្គការសហគមន៍យើងដែលមានទីតាំងនៅ៖ ផ្លូវមិត្តភាពកម្ពុជា ~កូរ៉េ ភូមិគ្រួស សង្កាត់ស្វាយដង្គំ រៀងរាល់ថ្ងៃ (លើកលែងថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃសម្រាកបុណ្យជាតិ) និងរាល់ម៉ោងធ្វើការ (ម៉ោង៨ព្រឹក ដល់ ម៉ោង៥ល្ងាច)។

២) អាចទាញយកពាក្យដើម្បីបំពេញ តាមរយៈ Link និងដាក់ពាក្យទៅកាន់អ៊ីម៉ែល [email protected] ឬតេលេក្រាមលេខ ០៨៨ ២៨១ ៦៤១៧។

ព័ត៌មានលម្អិតទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៩៨ ៧៤៦ ៦៤ ១៨/០១២ ៩៧១ ៧៣២/០៨៨ ៧១ ៦១ ៣៨២/០៩៦ ២៧០ ០៣៣៤ ។

គួរបញ្ជាក់ថា អង្គការសហគមន៍យើងជាអង្គការក្នុងស្រុកមិនរកប្រាក់ចំណេញដែលបានចុះបញ្ជីជាមួយ ក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ ២០០៨។ បេសកកម្មរបស់អង្គការសហគមន៍យើង គឺធ្វើការក្នុងភាពជាដៃគូជាមួយយុវជនកម្ពុជាដើម្បីបំពេញសក្តានុពលរបស់ពួកគេក្នុងការអប់រំ ការងារ និងការអភិវឌ្ឍន៍សហគមន៍តាមរយៈកម្មវិធីអាហារូបករណ៍និងកម្មវិធីដ៏ទៃផ្សេងទៀត៕


Khcct banner

អត្ថបទទាក់ទង