Img 1426
Swift cc time

ធ្លាក់យន្តហោះទម្លាក់គ្រាប់បែក B-52 នៅអាម៉េរិក ស្លាប់មនុស្ស៨នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ មនុស្សប្រាំបីនាក់បានស្លាប់ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាម៉េរិកបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីហោះឡើងពីមូលដ្ឋានទ័ពអាកាស Edwards នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១:២០ រសៀលកាលពីថ្ងៃចន្ទ ខណៈពេលដែលយន្តហោះកំពុងបំពេញបេសកកម្មសាកល្បងជាប្រចាំ។

បើតាមលោកវរសេនីយ៍ឯក James Hayes បានប្រាប់អ្នកយកព័ត៌មានថាថ្ងៃនេះ មូលដ្ឋានទ័ពអាកាស Edwards បានជួបប្រទះនឹងសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច ហើយយើងបានបាត់បង់ជនជាតិអាម៉េរិកដ៏អស្ចារ្យចំនួនប្រាំបីនាក់ លោកថាអ្នកស្លាប់ជាក្រុមចម្រុះនៃយោធា ស៊ីវិលរដ្ឋាភិបាល និងអ្នកម៉ៅការរដ្ឋាភិបាល។ លោកបញ្ជាក់ទៀតថាការធ្លាក់នេះត្រូវបានមន្រ្តីក្នុងតំបន់ទៅកាន់កន្លែងធ្លាក់ភ្លាមៗនៅក្នុងមូលដ្ឋានទ័ពអាកាស Edwards នៅលើផ្លូវរត់ ហើយមូលដ្ឋានបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ដោយយន្តហោះ B-52 កំពុងគាំទ្រកម្មវិធីទំនើបកម្មរ៉ាដារបស់មូលដ្ឋាន ហើយវាបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង ហើយផ្ទុះជាអណ្តាតភ្លើង។

លោកវរសេនីយ៍ឯក James Hayes

សម្រាប់លោក Hayes បន្ទាប់ពីពិនិត្យមើលវីដេអូដំបូង បានបង្ហាញថាជាការធ្លាក់ដែលមិនអាចសង្គ្រោះបាន និងមិនមានអ្នករស់រានមានជីវិតឡើយ។ លោក Hayes បន្តថាមិនទាន់មានមូលហេតុណាមួយត្រូវបានកំណត់នៅឡើយទេ លោកថាការស៊ើបអង្កេតអាចចំណាយពេលរហូតដល់ ៣០ ថ្ងៃ។

គួរកត់សម្គាល់ថាយន្តហោះ B-52 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលបានចូលរួមក្នុងការវាយប្រហារទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល យន្តហោះនេះមានសមត្ថភាពហោះហើរបានរហូតដល់កម្ពស់ ១៥,២៤០ម៉ែត្រ ទម្ងន់ផ្ទុក ៧០,០០០ ផោនរបស់យន្តហោះទម្លាក់គ្រាប់បែកដ៏ធំសម្បើមនេះ អាចរួមបញ្ចូលគ្រាប់បែកធម្មតារាប់រយគ្រាប់ និងមីស៊ីលនុយក្លេអ៊ែរចំនួន ៣២ គ្រាប់។ ជាធម្មតាយន្តហោះនេះផ្ទុកក្រុមនាវិកចំនួនប្រាំនាក់មេបញ្ជាការយន្តហោះ អ្នកបើកយន្តហោះ អ្នករុករករ៉ាដា និងមន្ត្រីជំនាញខាងអេឡិចត្រូនិក៕

Khcct banner

អត្ថបទទាក់ទង