Img 1426
Swift cc time

អ៊ីរ៉ង់យកថ្ងៃឯករាជ្យជាតិអាម៉េរិក ធ្វើពិធីបុណ្យសពលោក អាលី ខាមេនី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេនី ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី ២៨ ខែកុម្ភៈ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី ៤ ខែកក្កដាខាងមុខនេះប្រមាណ ១២៦ ថ្ងៃបន្ទាប់ពីការស្លាប់របស់លោក។ ការសម្រេចយកថ្ងៃទី ៤ ខែកក្កដា ចំពេលជាការប្រារព្ធខួបលើកទី ២៥០ឆ្នាំ នៃទិវាឯករាជ្យរបស់សហរដ្ឋអាម៉េរិក ដោយរដ្ឋបាលលោក ដូណាល់ត្រាំ បានប្រកាសពីការប្រារព្ធពិធីទូទាំងប្រទេស។ នៅថ្ងៃដដែលនោះ អ៊ីរ៉ង់នឹងធ្វើពិធីកាន់ទុក្ខទ្រង់ទ្រាយធំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីស្នាក់ការកណ្តាលនៃការររៀបចំពិធីបុណ្យសពរបស់អ៊ីរ៉ង់បានបញ្ជាក់ថា ប្រជាពលរដ្ឋអ៊ីរ៉ង់នឹងដង្ហែរសពលោក ខាមេនី ជាលើកដំបូងនៅឯ Imam Khomeini Mosalla (វិហារធំ) ក្នុងរដ្ឋធានីតេអេរ៉ង់ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែកក្កដា។ បន្ទាប់មកគឺពិធីដង្ហែសពនៅទីក្រុងតេអេរ៉ង់នៅថ្ងៃទី ៦ និងពិធីបញ្ចុះសពនៅទីក្រុង Gom ដ៏ពិសិដ្ឋរបស់ឥស្លាមស៊ីអ៊ីតនៅថ្ងៃទី ៧ ។

ពិធីបញ្ចុះសពចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ៩ នៅ Mashhad ដែលជាស្រុកកំណើតរបស់លោក Khamenei និងជាទីក្រុងពិសិដ្ឋរបស់ឥស្លាមនិកាយស៊ីអ៊ីត ជាកន្លែងដែលសាកសពរបស់លោកត្រូវបានគេរំពឹងថានឹងត្រូវបញ្ចុះនៅទីសក្ការៈបូជារបស់ Imam Reza ដែលត្រូវបានគោរពដោយអ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។ លោក Ali Khamenei ក៏ត្រូវបានគេស្គាល់ដោយពាក្យពែរ្សថា "Mujahid" ដែលមានន័យថា "អ្នកចម្បាំង"៕ 

Khcct banner

អត្ថបទទាក់ទង