Img 1426
Swift cc time

រុស្ស៊ីព្រមានពលរដ្ឋខ្លួនកុំឱ្យទៅលេងថៃព្រោះខ្លាចអាម៉េរិកតាមចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃ ១៥ មិថុនានេះ បានចេញសេចក្តីណែនាំព្រមានពលរដ្ឋខ្លួន ជាពិសេសអ្នកដែលសង្ស័យថាអាចមានការពាក់ព័ន្ធនឹងការចោទប្រកាន់ផ្លូវច្បាប់ពីសំណាក់សហរដ្ឋអាម៉េរិក ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃទាំងស្រុង រួមទាំងការឈប់សំចតប្តូរជើងហោះហើរ។ យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត រុស្ស៊ីបានចោទប្រកាន់ថាអាម៉េរិកបានប្រើប្រាស់ទឹកដីថៃជាទីតាំងចម្បងក្នុងការ «តាមប្រមាញ់» និងបើកប្រតិបត្តិការសម្ងាត់ដើម្បីចាប់ខ្លួនពលរដ្ឋរុស្ស៊ី ដោយរំលងអាជ្ញាធរថៃ។ ការព្រមានរបស់រុស្ស៊ីនេះធ្វើឡើងបន្ទាប់ពីហេគឃ័រ (Hacker) ជនជាតិរុស្ស៊ីម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃកាលពីចុងឆ្នាំមុន ក្រោមសន្ធិសញ្ញាបត្យាប័នទ្វេភាគីរវាងថៃ និងសហរដ្ឋអាម៉េរិក។

ជាការឆ្លើយតបក្រសួងការបរទេសថៃបានចេញមុខច្រានចោលការចោទប្រកាន់នេះ និងសង្កត់ធ្ងន់ថា ប្រទេសថៃជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងស្វាគមន៍ជានិច្ចសម្រាប់ភ្ញៀវបរទេសគ្រប់សញ្ជាតិ ដោយគ្មានការរើសអើងឡើយ ឱ្យតែពួកគេគោរពនិងអនុវត្តតាមច្បាប់របស់ប្រទេសថៃ។

ថៃប្រាប់រុស្ស៊ីទៀតថាទំនាក់ទំនងរវាងថៃ និងរុស្ស៊ីនៅតែមានភាពរឹងមាំលើគ្រប់កម្រិត ដោយកាលពីឆ្នាំ២០២៥ កន្លងទៅ ថៃបានទទួលស្វាគមន៍ភ្ញៀវទេសចររុស្ស៊ីរហូតដល់ជិត ១,៩ លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង