Img 1426
Swift cc time

លោក មីន អ៊ុងឡាំង ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីនាសប្ដាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ណៃពិដោ៖ លោក មីន អ៊ុងឡាំង ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា នឹងត្រូវរំពឹងទុកថានឹងទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នាថ្ងៃទី១៨ មិថុនាសប្តាហ៍នេះ ក្នុងទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។ ការសង្ស័យនេះបានផ្ទុះឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់។នេះបើតាមការចេញផ្សាយរបស់កាសែត The Irrawaddy។

ប្រភពដដែលបានរាយការណ៍ថា មីយ៉ាន់ម៉ាជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ប៉ុន្តែលោក មីន អ៊ុងឡាំង និងថ្នាក់ដឹកនាំរបបសឹក ត្រូវបានអាស៊ានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្លុកនេះឡើយចាប់តាំងពីឆ្នាំ២០២១ មក ដោយសារតែការមិនគោរពតាមផែនការសន្តិភាពរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិសង្គ្រាមស៊ីវិល។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីគឺជាអ្នកលក់អាវុធដ៏ធំមួយឱ្យរបបសឹកមីយ៉ាន់ម៉ា ហើយលោក មីន អ៊ុងឡាំង ក៏ធ្លាប់បានជួបពិភាក្សាជាមួយលោក វ្ល៉ាឌីមៀ ពូទីន ជាបន្តបន្ទាប់ ដោយមេដឹកនាំរុស្ស៊ីរូបនេះតែងតែសង្កត់ធ្ងន់ថា រុស្ស៊ីចាត់ទុកកងទ័ពមីយ៉ាន់ម៉ាជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រដ៏មានស្ថិរភាព និងគួរឱ្យទុកចិត្តបំផុតនៅក្នុងតំបន់៕

Khcct banner

អត្ថបទទាក់ទង