Img 1426
Swift cc time

ត្រាំថាអ៊ីស្រាអែលនឹងមិនមានកន្លែងជ្រកកោននោះទេ បើអ៊ីរ៉ង់មាននុយក្លេអ៊ែរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានរិះគន់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថាជាមនុស្សពិបាកនិយាយគ្នា លោកបានបញ្ជាក់ថាបើអ៊ីរ៉ង់មាននុយក្លអ៊ែរមែននោះអ៊ីស្រាអែលប្រហែលជាមិនមានកន្លែងជ្រកកោននោះទេត្រឹមរយៈពេល២ម៉ោងពីការវាយប្រហារអ៊ីរ៉ង់លើអ៊ីស្រាអែល។ ការរិះគន់របស់លោកត្រាំនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារលើភាគខាងត្បូងនៃទីក្រុងបេរូតនៃប្រទេសលីបង់ ចំពេលដែលកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងតែដំណើរការនឹងឈានដល់ភ្លើងខៀវបញ្ចប់សង្រ្គាមជាមួយគ្នា។

យោងតាមការចេញផ្សាយដោយកាសែត The Times of Israel លោក ដូណាល់ត្រាំ បានហៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូថាជា មនុស្សពិបាកខ្លាំងណាស់ លោកថានាយករដ្ឋមន្ត្រីគួរតែដឹងគុណសហរដ្ឋអាម៉េរិកដែលបានជួយជ្រោមជ្រែងខ្លួន។ លោកត្រាំសង្គត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរមែននោះ អ៊ីស្រាអែលនឹងមិននៅជុំវិញតំបន់បានទៀតឡើយត្រឹមតែរយៈពេលពីរម៉ោងប៉ុណ្ណោះពីការវាយប្រហាររបស់អ៊ីរ៉ង់។

គួរកត់សម្គាល់ថាយ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់បន្ទាប់ពីយោធាអ៊ីស្រាអែលវាយប្រហារភាគខាងត្បូងទីក្រុងបេរូត។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសលីបង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ក្នុងនោះក៏មានមនុស្សប្រាំពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ដាហ៊ីយេនៃរដ្ឋធានីលីបង់។

លោក អាន់តូនីញ៉ូ ហ្គូទែរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត។ លោកថា ការវាយប្រហារទាំងនោះបានកើតឡើងទោះបីជាមានបទឈប់បាញ់ក៏ដោយលោកជំរុញឲ្យគ្រប់ភាគីបង្ហាញការអត់ធ្មត់អតិបរមានៅពេលវេលាដ៏សំខាន់ ដែលអាម៉េរិក និងអ៊ីរ៉ង់កំពុងតែឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយគ្នា៕

Khcct banner

អត្ថបទទាក់ទង