Img 1426
Swift cc time

អាម៉េរិក និងអ៊ីរ៉ង់ គ្រោងនឹងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅថ្ងៃសុក្រនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់គ្រោងនឹងចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយគ្នានាថ្ងៃសុក្រទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦ នេះដែលប្រទេសស្វីសនឹងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំជំនួបកិច្ចព្រមព្រៀងរវាងប្រទេសពីរនេះ។ យោងតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានរៀបរាប់ថាបន្ទាប់ពីកិច្ចពិភាក្សាដ៏ខ្លាំងក្លា លោកមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានសម្រេច។ ភាគីទាំងពីរបានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យ រួមទាំងនៅក្នុងប្រទេសលីបង់។

បើតាមលោក Shehbaz Sharif កិច្ចព្រមព្រៀងនេះចូលជាធរមានហើយ អ្នកសម្របសម្រួលនឹងសម្របសម្រួលកិច្ចប្រជុំជាបន្តបន្ទាប់នៅសប្តាហ៍នេះ។ ការពិភាក្សាមុនការអនុវត្តទាំងនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចពិភាក្សាបច្ចេកទេស និងពិធីចុះហត្ថលេខាជាផ្លូវការ។

លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ត្រូវបានសម្រេចបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជិតបួនខែនៅក្នុងតំបន់។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាឌី បានអះអាងទៀតថាកិច្ចព្រមព្រៀងនេះនឹងបញ្ចប់សង្គ្រាមរបស់ប្រទេសទាំងពីរ ហើយក៏នឹងរួមបញ្ចូលទាំងប្រទេសលីបង់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌពិតប្រាកដនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានគេដឹងភ្លាមៗនោះទេ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះទៅកាន់ Truth Social នៅល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកបានប្រកាសពីការបើកច្រកសមុទ្រហ័រមូស ក៏ដូចជាការដកចេញនូវការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង