Img 1426
Swift cc time

យុវជនកម្ពុជា បាន«ជ័យលាភីជើងឯក» ក្នុងការប្រកួតជជែកដេញដោលថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ជប៉ុន៖ ក្រោយឈ្នះយុវជនថៃ យុវជនកម្ពុជា បានបន្តប្រកួតឈ្នះយុវជនមកពីប្រទេសបីផ្សេងទៀត រហូតបានជ័យលាភីជើងឯក ក្នុងការប្រកួតកម្មវិធីជជែកដេញដោលថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក JCI ASPAC Debating Championship  នៅប្រទេសជប៉ុន។ យុវជនកម្ពុជាទាំង៣រូប ដែលកំពុងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ រួមមាន ស៊ាង ធានសឹង្ហ, អ៊ុង ខេមរាបូណ៌មីច័ន្ទ និង ស្លេះ រ៉យ្យ៉ាន។

យុវជនកម្ពុជាបានប្រកួតឈ្នះក្រុមយុវជនថៃ កាលពីថ្ងៃ ១២ មិថុនា ក្នុងកម្មវិធីជជែកដេញដោល ក្រោមប្រធានបទ "ភាពត្រឹមត្រូវផ្នែកនយោបាយ និងការសន្ទនាដោយស្មោះត្រង់"។ ក្រោយមកយុវជនកម្ពុជា បានបន្តប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ពីរដំណាក់កាលទៀតជាមួយ៣ក្រុមផ្សេងទៀត ដែលរួមមាន  ប្រទេស ម៉ុងហ្គោលី ហ្វីលីពីន និងម៉ាឡេស៊ី។ ជាលទ្ធផល នៅថ្ងៃទី ១៤ មិថុនា នេះ យុវជនកម្ពុជា បានយកឈ្នះ យុវជនមកពីប្រទេសម៉ុងហ្គោលី ដណ្តើមបានជ័យលាភីជើងឯក។

គួរបញ្ជាក់ថា កម្មវិធី ASPAC Debating Championship  ត្រូវបានរៀបចំឡើងនៅប្រទេសជប៉ុន ជាមួយយុវជនដែលមកពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕


Khcct banner

អត្ថបទទាក់ទង