Img 1426
Swift cc time

រួតបាកាន«ប្រាសាទអង្គរវត្ត»បើកឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាជារៀងរាល់ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានជូនសេចដំណឹងស្តីពី ការបើកឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនារួតបាកានប្រាសាទអង្គរវត្ត ជារៀងរាល់ថ្ងៃ លើកលែងតែរសៀលថ្ងៃទី១៤ និងថ្ងៃទី២៨ នៃខែនីមួយៗ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរបើកឱ្យទស្សនារួតបាកានប្រាសាទអង្គរវត្តជារៀងរាល់ថ្ងៃ លើកលែងតែពេលរសៀលថ្ងៃទី១៤ និង ថ្ងៃទី២៨ នៃខែនីមួយៗ ចាប់ពីម៉ោង១៣:០០នាទីរសៀល ដើម្បីអនុញ្ញាតឱ្យក្រុមការងារជំនាញបំពេញការងារ បច្ចេកទេសផ្សេងៗ ក្នុងគោលដៅធានានូវតម្លៃទីសក្ការៈនេះឱ្យបានល្អប្រសើរ។

ដូច្នោះ អាជ្ញាធរជាតិអប្សរា ស្នើដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕


Khcct banner

អត្ថបទទាក់ទង