Img 1426
Swift cc time

យុវជនកម្ពុជា៤រូប កំពុងមានប្រៀបលើយុវជនថៃ ក្នុងការប្រកួតកម្មវិធីថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ជប៉ុន៖ យុវជនកម្ពុជា ចំនួន៣រូប ស៊ាង ធានសឹង្ហ, អ៊ុង ខេមរាបូណ៌មីច័ន្ទ និង ស្លេះ រ៉យ្យ៉ាន នៅថ្ងៃទី ១២ ខែមិថុនា នេះ បានប្រកួតឈ្នះក្រុមយុវជនថៃ ក្នុងកម្មវិធីជជែកដេញដោល ក្រោមប្រធានបទ "ភាពត្រឹមត្រូវផ្នែកនយោបាយ និងការសន្ទនាដោយស្មោះត្រង់" ខណៈ យុវជន សុក សុផល្លីតាហ្គិចលៀង ក៏បានបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតការនិយាយសាធារណៈ ។ បន្តទៀត យុវជនទាំង៤រូប នឹងប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភី ក្នុងចំណោមយុវជនដែលមកពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ការប្រកួត JCI ASPAC Debating Championship នេះ កំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន ជាមួយយុវជនដែលមកពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យុវជន ស៊ាង ធានសឹង្ហ តំណាងឱ្យក្រុមកម្ពុជា ដែលបានប្រកួតជាមួយក្រុមយុវជនថៃ ក្នុងការជជែកដេញដោល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយការឈ្នះក្រុមថៃ ក្រុមកម្ពុជានឹងប្រកួតចំនួនពីរដំណាក់កាលទៀតជាមួយ៣ក្រុមផ្សេងទៀត ដែលរួមមាន ប្រទេស ម៉ុងហ្គោលី ហ្វីលីពីន និងម៉ាឡេស៊ី នៅថ្ងៃទី១៣ មិថុនា ២០២៦ ដើម្បីស្វែងរកជ័យលាភីលេខ១ប្រចាំតំបន់។ ខណៈ យុវនារី សុក សុផល្លីតាហ្គិចលៀង នឹងប្រកួតជាមួយនឹងយុវជន២រូបផ្សេងទៀត ដើម្បីដណ្តើមយកលេខ១។

បន្ថែមពីនេះ យុវជនក្រុមនេះ បានរៀបរាប់បន្ថែមថា «ខ្ញុំពិតជាមានមោទនភាព ដែលបានតំណាងកម្ពុជា ក្នុងការប្រកួតក្នុងតំបន់ និងខិតខំប្រឹងប្រែងប្រកួតបន្តទៀតឱ្យអស់ពីលទ្ធភាព»។

គួរបញ្ជាក់ថា មុននឹងតំណាងកម្ពុជា ក្នុងការប្រកួតនេះ យុវជនទាំង៤រូប សុទ្ធតែបានឆ្លងកាត់ការប្រកួតជម្រុះថ្នាក់ជាតិ នៅខ្មែរ ដែលជាយុវជនមានសមត្ថភាពពូកែ និងធ្លាប់ប្រឡូកការប្រកួតក្នុងស្រុកជាច្រើន៕


Khcct banner

អត្ថបទទាក់ទង