Img 1426
Swift cc time

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគារ ៣០ឆ្នាំបន្ថែម ករណីបញ្ជូនដ្រូនចូលកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូង នៅក្នុងសវនាការនាថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ បន្ថែមទៀត ជុំវិញករណីបញ្ជូនដ្រូន (Drones) ចូលទៅក្នុងទឹកដីកូរ៉េខាងជើង។

កូរ៉េខាងជើងផ្សាយរូបភាពកម្ទេចកម្ទីដ្រូន ដែលចោទថាជាជើងការរបស់កូរ៉េខាងត្បូង ចេញផ្សាយតាមរយៈ KNS កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦

យោងតាមការចុះផ្សាយរបស់កាសែតBBC តំណាងអយ្យការបានបញ្ជាក់ថា លោក យូន បានបញ្ជាឱ្យបញ្ជូនដ្រូនកាលពីខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងញុះញង់ទីក្រុងព្យុងយ៉ាង បង្កើតលេសប្រកាសច្បាប់អាជ្ញាសឹកនៅចុងឆ្នាំនោះ។ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន លោក យូន បានប្រកាសដាក់ច្បាប់អាជ្ញាសឹកនេះ ដោយអះអាងថាដើម្បីការពារប្រទេសពីកម្លាំង «ប្រឆាំងរដ្ឋ» និន្នាការកូរ៉េខាងជើង ប៉ុន្តែធាតុពិត គឺធ្វើឡើងដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងរបស់លោកប៉ុណ្ណោះ ហើយបញ្ជានេះត្រូវបានដកវិញភ្លាមៗ ក្រោយមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាពីមហាជន។

ជាលទ្ធផល លោក យូន ត្រូវបានសភាបោះឆ្នោតទម្លាក់ពីតំណែង ហើយបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេច។

នៅក្នុងសវនាការនាថ្ងៃសុក្រនេះ តុលាការស្រុកទីក្រុងសេអ៊ូល បានរកឃើញថា លោក យូន រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក គីម យ៉ុងហ្យុន (Kim Yong-hyun) អតីតប្រមុខបញ្ជាការដ្ឋានប្រឆាំងការស៊ើបការណ៍សម្ងាត់ការពារជាតិ លោក យ៉េវ អ៊ីនហ្យុង (Yeo In-hyung) និងអតីតប្រមុខបញ្ជាការដ្ឋានប្រតិបត្តិការដ្រូន លោក គីម យ៉ុងដេ (Kim Yong-dae) ពិតជាមានទោសពីបទក្បត់ជាតិ និងរំលោភអំណាចពិតប្រាកដមែន៕

Khcct banner

អត្ថបទទាក់ទង