Img 1426
Swift cc time

វាំងថៃ៖ បុត្រីច្បងស្ដេចថៃសោយទីវង្គត ក្នុងព្រះជន្ម៤៧ព្រះវស្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អគ្គនាយកដ្ឋានព្រះបរមរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប្រកាសអំពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ក្សត្រី ផាត់ឆារ៉ាគីទិយាភា ណារេនធិរ៉ាទេពយ៉ាវ៉ាទី (Princess Bajrakitiyabha Narendiradebyavati) បុត្រីច្បងស្ដេចថៃ ក្នុងព្រះជន្ម ៤៧ ព្រះវស្សា នៅមន្ទីរពេទ្យជុឡាឡុងកន សភាកាកបាទក្រហមថៃ កាលពីវេលាម៉ោង ១៩:៤៨ នាទី ថ្ងៃព្រហស្បតិ៍ ទី ១១ ខែមិថុនា។

ព្រះអង្គម្ចាស់ក្សត្រី គឺជាព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន គឺព្រះបាទ មហា វជិរាលង្កន (រាមាទី១០) និងត្រូវជាព្រះរាជណត្តាច្បង (ចៅស្រីច្បង) របស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (ព្រះបាទ រាមាទី៩)។

គួរបញ្ជាក់ថា បុត្រីច្បងស្ដេចថៃមានបញ្ហាព្រះរាជសុខភាព និងបានបាត់បង់ព្រះស្មារតីតាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដោយសរុបរយៈពេលដែលទ្រង់បានសម្រាកព្យាបាលព្រះរោគនៅមន្ទីរពេទ្យ គឺមានរយៈពេល ជិត៤ ឆ្នាំ មុនពេលដែលព្រះបរមរាជវាំងថៃប្រកាសអំពីការសោយទិវង្គតរបស់ព្រះអង្គនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ នេះ។

Khcct banner

អត្ថបទទាក់ទង