Img 1426
Swift cc time

Smart រៀបចំវេទិកាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅកម្ពុជា ដើម្បីលើកកម្ពស់បរិវត្តកម្មសហគ្រាសតាមរយៈបច្ចេកវិទ្យា 5G, AI និងសន្តិសុខសាយប័រ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ នាថ្ងៃទី11 ខែមិថុនា ឆ្នាំ2026 ក្រុមហ៊ុន Smart Axiata បានរៀបចំវេទិកាក្រោមប្រធានបទ «ការលើកកម្ពស់សហគ្រាសតាមរយៈបច្ចេកវិទ្យា 5G, AI និងសន្តិសុខសាយប័រ» (Advancing Businesses with 5G, AI & Cybersecurity) ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរួមមាន នាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំផ្នែកបច្ចេកវិទ្យា ពីក្រុមហ៊ុនធំៗនៅកម្ពុជា ដើម្បីស្វែងយល់ពីតួនាទីនៃបច្ចេកវិទ្យាថ្មីៗ ដែលអាចយកមកប្រើប្រាស់ក្នុងការជំរុញដល់ការលូតលាស់របស់សហគ្រាស បង្កើនប្រសិទ្ធភាពតាមរយៈស្វ័យប្រវត្តិកម្ម និងពង្រឹងភាពធន់នៃប្រតិបត្តិការអាជីវកម្ម។

វេទិកានេះត្រូវបានរៀបចំឡើង ខណៈពេលដែលសហគ្រាសនានានៅកម្ពុជាកំពុងតែចាប់យកបរិវត្តកម្មឌីជីថល និងកំពុងស្វែងរកមធ្យោបាយនានាក្នុងការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីដើម្បីបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ខ្លួន និងជំរុញការរីកលូតលាស់របស់ក្រុមហ៊ុនប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុននានាមកពីវិស័យសំខាន់ៗ រួមមាន សេវាកម្មហិរញ្ញវត្ថុ កម្មន្តសាល ភស្តុភារកម្ម វិស័យអប់រំ និងការលក់រាយ ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីកំណើននៃតម្រូវការសម្រាប់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយដៃគូបច្ចេកវិទ្យាអន្តរជាតិជំនាញរបស់ Smart រួមមានក្រុមហ៊ុន Huawei, China Telecom, AIonOS, Radware និងមានការគាំទ្រថ្នាក់តំបន់ពីក្រុមហ៊ុន Axiata Cyber Fusion Center ដើម្បីនាំយកអ្នកជំនាញពីបណ្ដាប្រទេសនានាមកកាន់ប្រទេសកម្ពុជា។ សហគ្រាសក្នុងស្រុកទទួលបាននូវការចែករំលែកល្អៗពីជុំវិញពិភពលោក ស្ដីអំពីវិធីសាស្ត្រក្នុងការដាក់ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងបានស្វែងយល់ពីដំណោះស្រាយដែលអាចពង្រីកវិសាលភាពអាជីវកម្មបាន។

លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា វេទិកានេះផ្តោតសំខាន់លើការប្រើប្រាស់ច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើតជាលទ្ធផលជាក់ស្ដែងដល់អាជីវកម្ម។ «សព្វថ្ងៃនេះ សហគ្រាសកំពុងផ្ដោតលើមធ្យោបាយក្នុងការជំរុញការលូតលាស់ បង្កើនប្រសិទ្ធភាព និងរក្សាភាពធន់ ខណៈដែលពិភពលោកកំពុងតែវិវត្តទៅកាន់សេដ្ឋកិច្ចឌីជីថល​។ បច្ចេកវិទ្យាដូចជា 5G និង AI បានក្លាយជាភ្នាក់ងារមិនអាចខ្វះបានដើម្បីលើកកម្ពស់សមិទ្ធផលនៃអាជីវកម្ម។»

លោកបានបន្តថា «ការរួមផ្សំនៃបច្ចេកវិទ្យាដូចជា 5G និង AI មបានបង្កើតនូវឱកាសអាជីវកម្មថ្មីៗ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនចាប់យកនូវនវានុវត្តន៍បានកាន់តែលឿន ចូលទៅកាន់ទីផ្សារកាន់តែរហ័ស និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនបានទាន់ពេលវេលា ។ វេទិកានេះ មិនមែនជាការចែករំលែកទ្រឹស្ដីឡើយ។ យើងផ្ដោតលើការបង្ហាញផ្ទាល់អំពីសក្ដានុពលនៃបច្ចេកវិទ្យាក្នុងការបង្កើតប្រភពចំណូលថ្មីៗ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងផ្តល់នូវបទពិសោធន៍កាន់តែល្អប្រសើរជូនដល់អតិថិជន»។

វេទិកានេះ បានលើកជាឧទាហរណ៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងបណ្ដាវិស័យនានា​ ដែលរួមមាន៖

ការបង្កើនប្រសិទ្ធភាពក្នុងការណែនាំអតិថិជនថ្មី (Customer onboarding) និងការរក្សាទំនាក់ទំនងជាមួយអតិថិជនតាមរយៈបច្ចេកវិទ្យា AI

បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដោយរួមបញ្ចូល 5G ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៃវិស័យនានា ដូចជាវិស័យកម្មន្តសាល និងភស្តុភារកម្ម

ពង្រឹងភាពធន់ តាមរយៈដំណោះស្រាយសន្តិសុខសាយប័រ ដើម្បីរក្សាសុវត្ថិភាពនៃទិន្នន័យ និងរក្សាភាពធន់នៃប្រតិបត្តិការអាជីវកម្ម

ក្នុងចំណោមដំណោះស្រាយដែលបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ បច្ចេកវិទ្យាវិភាគវីដេអូ ដែលមានបំពាក់នូវបច្ចេកវិទ្យា AI បានបង្ហាញពីដំណោះស្រាយមួយដែលសហគ្រាស អាចបំប្លែងទិន្នន័យវីដេអូពីកាមេរ៉ាសុវត្ថិភាព ទៅជាព័ត៌មានដ៏មានតម្លៃ។ កាមេរ៉ាដែលបំពាក់ដោយបច្ចេកវិទ្យា AI អាចតាមដានចំនួនអតិថិជនដែលដើរចូលក្នុងហាង វិភាគអាកប្បកិរិយារបស់អតិថិជននៅក្នុងហាង និងពិនិត្យមើលប្រវែងជួររង់ចាំ ដែលអនុញ្ញាតឱ្យសហគ្រាសពង្រឹងប្រតិបត្តិការ បង្កើនប្រសិទ្ធភាពសេវាកម្ម និងផ្តល់នូវបទពិសោធន៍អតិថិជនកាន់តែរលូន។

តាមរយៈការរៀបចំវេទិកានេះ ក្រុមហ៊ុន Smart បានពង្រឹងជំហររបស់ខ្លួនជាដៃគូយុទ្ធសាស្ត្រសម្រាប់បណ្តាសហគ្រាសនានា ដោយគាំទ្រដល់ការចាប់យកនូវបច្ចេកវិទ្យាថ្មីៗដើម្បីពង្រីកការលូតលាស់ និងទាញយកលទ្ធផលពិតប្រាកដពីបច្ចេកវិទ្យាទាំងនោះ។

ក្រុមហ៊ុន Smart នៅតែបន្តប្តេជ្ញាលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ដោយដើរតួជាភ្នាក់ងារឯកទេស ដែលជួយឱ្យសហគ្រាសនានាអាចចាប់យកបច្ចេកវិទ្យាសម្រាប់ពេលអនាគត ពង្រឹងសមត្ថភាពប្រកួតប្រជែង និងរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានភាពធន់ និងបរិយាបន្នកាន់តែប្រសើរឡើង។

អំពី Smart

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) ផ្តល់ជូននូវសេវាទំនាក់ទំនង 5G និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយបម្រើអតិថិជនជិត ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទ និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុន Smart កំពុងផ្លាស់ប្តូរទិដ្ឋភាពឌីជីថលរបស់កម្ពុជា តាមរយៈការជួយបង្កើនផលិតភាព ការលើកកម្ពស់របៀបរស់នៅបែបឌីជីថល និងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយបានបញ្ជៀបចីរភាពទៅក្នុងការអនុវត្តការងារ តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ បរិយាបន្នឌីជីថល និងនវានុវត្តន៍។

ក្រោមការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី។ ការជ្រោមជ្រែងនេះ ជួយជម្រុញឲ្យក្រុមហ៊ុន Smart ប្រកាន់ខ្ជាប់នូវស្តង់ដារពិភពលោក អភិបាលកិច្ចល្អ និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឌីជីថលរបស់កម្ពុជា។

Khcct banner

អត្ថបទទាក់ទង