ភ្នំពេញ៖ កម្មវិធីពាន់រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងនៃប្រទេសកម្ពុជា (Honda Y-E-S Award) បានប្រកាសបើកទទួលពាក្យប្រកួតប្រជែង ក្នុងគោលបំណងស្វែងរក និងលើកទឹកចិត្តដល់ធនធានមនុស្សឆ្នើមៗក្នុងស្រុក។ កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់តែនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ ឬទី៥ នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង ៣ តែប៉ុណ្ណោះ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។
យោងតាមគេហទំព័រ CJCC Culture (https://www.facebook.com/CJCCCulture?__tn__=-UC*F) បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ទៅតាមដំណាក់កាលនីមួយៗ ព្រមទាំងឱកាសទស្សនកិច្ចសិក្សាដោយផ្ទាល់នៅប្រទេសជប៉ុន ដែលជាប្រទេសឈានមុខគេមួយផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។ដំណាក់កាលទី១ (Honda Y-E-S Award): ទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ៣,០០០ ដុល្លារ មេដាយមាស និងវិញ្ញាបនបត្របញ្ជាក់ ព្រមទាំងដំណើរទស្សនកិច្ចសិក្សានៅជប៉ុនរយៈពេល១សប្តាហ៍ ។ ចំណែកឯ ដំណាក់កាលទី២ ជ័យលាភីរង្វាន់ Y-E-S Plus ទឹកប្រាក់ ១០,០០០ ដុល្លារ ទឹកប្រាក់បន្ថែមសម្រាប់ជ័យលាភីរង្វាន់ Y-E-S ដែលទទួលបានឱកាសបន្តការសិក្សា ឬហាត់ការនៅប្រទេសជប៉ុន។
បើតាមប្រភពដដែល និស្សិតដែលអាចដាក់ពាក្យបាន ត្រូវតែជានិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ ឬទី៥ នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង ៣ តែប៉ុណ្ណោះ រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)។
និស្សិតដែលមានចំណាប់អារម្មណ៍ និងចង់សាកល្បងសមត្ថភាពរបស់ខ្លួន អាចធ្វើការទាញយកទម្រង់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ផ្លូវការ៖ ឱ្យបានត្រឹមថ្ងៃ៣១ កក្កដា ២០២៦៕ (https://on.cjcc.info/ngwps)