Img 1426
Swift cc time

ក្រសួងអប់រំ ប្រកាសរើសសិស្ស៣នាក់ និងគ្រូដឹកនាំម្នាក់ តំណាងកម្ពុជាចូលរួមក្នុងកម្មវិធី IAGYC 2026 នៅកូរ៉េខាងត្បូង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសរើសយុវសិស្ស ៣នាក់ និងគ្រូដឹកនាំ ១នាក់ ដើម្បីតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី I-ASEAN Global Youth Camp 2026 (IAGYC 2026) នៅទីក្រុងអ៊ីនឆុន ប្រទេសកូរ៉េខាងត្បូង។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជា នឹងចូលរួមជាមួយយុវជនមកពីកូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតក្នុងអាស៊ាន ដើម្បីស្វែងយល់ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ភាពជាពលរដ្ឋសកល និងសន្តិភាពក្នុងតំបន់។

យោងតាមគេហទំព័រអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ បានឱ្យដឹងថាកម្មវិធី IAGYC 2026 នេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ “A Sustainable Future of Peace and Coexistence Shaped by Asian Youth” ពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីនឆុន ប្រទេសកូរ៉េខាងត្បូង ដែលនឹងចូលរួមជាមួយអ្នកដឹកនាំយុវជនមកពីប្រទេសកូរ៉េខាងត្បូង និងប្រជាជាតិអាស៊ានទាំង១១ ដើម្បីស្វែងយល់ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ភាពជាពលរដ្ឋសកល និងសន្តិភាពក្នុងតំបន់។


សម្រាប់សិស្សានុសិស្សដែលមានបំណងចូលរួម ត្រូវមានលក្ខខណ្ឌវិនិច្ឆ័យដូចជា៖ ត្រូវកើតចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និងមានសុខភាពកាយសម្បទាព្រមទាំងផ្លូវចិត្តល្អ អាចគោរពតាមកាលវិភាគកម្មវិធីបាន និងអាចរស់នៅចុះសម្រុងគ្នាក្នុងក្រុមធំបាន។ បេក្ខជនត្រូវតែមានជំនាញទំនាក់ទំនងល្អជាភាសាអង់គ្លេស (ដែលជាភាសាផ្លូវការរបស់ជំរុំ) ដើម្បីចែករំលែកគំនិត និងបទពិសោធន៍នានា ព្រមទាំងមានចំណាប់អារម្មណ៍ខ្លាំងលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សហពលរដ្ឋសកល សន្តិភាពនៅក្នុងតំបន់អាស៊ី និងការសិក្សាស្វែងយល់ពីវប្បធម៌ចម្រុះ។ បន្ថែមពីនេះ ត្រូវបង្ហាញពីស្មារតីការងារក្រុមខ្ពស់ មានជំនាញដោះស្រាយបញ្ហា និងមានចិត្តទូលាយបើកចំហចំពោះភាពចម្រុះនៃវប្បធម៌អាស៊ី និងការយល់ដឹងពីតំបន់។ ជាចុងក្រោយ បេក្ខជនត្រូវមានពេលវេលាពេញលេញក្នុងការចូលរួមពេញមួយកម្មវិធី ដោយរាប់បញ្ចូលទាំងសកម្មភាពអនឡាញមុនពេលចូលជំរុំ ការចូលរួមដោយផ្ទាល់រយៈពេល ៥ ថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង និងការធ្វើគម្រោងសហគមន៍ក្រោយបញ្ចប់ជំរុំផងដែរ។

ចំពោះកញ្ចប់ថវិកា និងការចំណាយផ្សេងៗត្រូវបានបែងចែកជាពីរផ្នែក ដោយក្នុងនោះ ការចំណាយដែលរ៉ាប់រងដោយម្ចាស់ផ្ទះរៀបចំកម្មវិធីរួមមាន៖ រាល់ការធ្វើដំណើរក្នុងស្រុកទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង (ការធ្វើដំណើរទៅមកពីព្រលានយន្តហោះទៅកាន់ទីកន្លែងកម្មវិធី រួមទាំងការចុះកម្មសិក្សាជាក់ស្តែងនៅក្នុងទីក្រុងអ៊ីនឈន់ (Incheon) សេអ៊ូល (Seoul) និងខេត្តឃ្យង់ហ្គី (Gyeonggi)) ព្រមទាំងការស្នាក់នៅ និងអាហារពេញលេញសម្រាប់ទាំងសិស្ស និងអ្នកដឹកនាំ (Chaperone) ក្នុងកំឡុងពេលកម្មវិធីផ្ទាល់ (ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែសីហា ឆ្នាំ២០២៦) ព្រមទាំងរាល់ថ្លៃសិក្សា និងថ្លៃកម្មវិធីជំរុំទាំងអស់ផងដែរ។ ដោយឡែក ការចំណាយដែលត្រូវរ៉ាប់រងដោយប្រតិភូផ្ទាល់ (សិស្ស និងអ្នកដឹកនាំ) រួមមាន៖ ថ្លៃសំបុត្រយន្តហោះទៅមក ថ្លៃទិដ្ឋាការ (Visa) និងធានារ៉ាប់រងលើការធ្វើដំណើរ។

បេក្ខជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/v47yVp4UjEAJrT8h9 ស្វែងយល់បន្ងែមអំពីកម្មវិធី តាមរយៈ តំណភ្ជាប់


Khcct banner

អត្ថបទទាក់ទង