Img 1426
Swift cc time

លោក សំ ឡាណា ប្រែពីការឈឺចាប់ក្នុងជីវិត ប្តូរជាឱកាសក្លាយជាសិល្បករគំនូរ Mandala ដែលកម្រនៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក សំ ឡាណា បច្ចុប្បន្នជាសិល្បករគំនូរបែបស្រមើស្រមៃមួយរូប ផ្តើមចេញពីការជួបប្រទះនូវការឈឺចាប់បំផុតក្នុងជីវិត ប្រែក្លាយជាឱកាសមួយបណ្តាលឱ្យលោកបានស្វែងយល់ពីទេពកោសល្យខ្លួនឯង ក្លាយជាអ្នកគូរគំនូរ Mandala និង គំនូរស្មុគស្មាញ។ គំនូរ Mandalaនេះ ជាសិល្បៈដែលមានដើមកំណើតមកពីIndiaបុរាណ ដែលឃើញមានប្រើសម្រាប់អ្នកប្រតិបត្តិសាសនា Hindu និងព្រះពុទ្ធសាសនា ខណៈសិល្បនេះក៏ជួយកាត់បន្ថយភាពតានតឹង និងរំសាយការគិតអវិជ្ជមានរបស់មនុស្ស។

បើតាមលោក សំ ឡាណា ប្រាប់មកស៊ីស៊ីថាមស៍ថា លោកដឹងថាខ្លួនឯងចូលចិត្តគំនូរតាំងពីនៅរៀនបឋមមកម្លេះ ប៉ុន្តែមិនបានចាប់អារម្មណ៍ថាមានទេព្យកោស្យលើគំនូរប្រភេទនេះទេ។ បន្ទាប់ពីលោកជួបប្រទះនឹងរឿងឈឺចាប់ក្នុងជីរិតរួចមក លោកបានវិលទៅមើលសៀវភៅកំណត់ហេតុ និងចាប់ផ្តើមគូរអ្វីដែលលោកចងចាំ រួចបានបង្ហោះក្នុងបណ្តាញសង្គម Facebook។ បន្ទាប់មកក៍មានស្ត្រីចំណាស់ម្នាក់បានប្រាប់លោកថា គំនូរពិតជាស្អាត និងចង់ទិញគំនូរនោះ។ ការនេះ បានក្លាយជាពន្លឺនៃជីវិតរបស់លោក ប្រែក្លាយជាអ្នកគូរគំនូរម្នាក់ ដោយលោកអាចលក់គំនូរបាន១០ផ្ទាំង ក្នុងcollection ដែលមានចំណងជើងថា The Greatest escape ក្នុងរយៈពេល៦ម៉ោងប៉ុណ្ណោះ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ លោកបានបង្កើតស្នាដៃប្រមាណជាង៥០ហើយ ដោយស្នាដៃដែលលោកស្រលាញ់ជាងគេគឺ You will be love ដែលតំណាងឱ្យមនុស្សដែលលោកស្រលាញ់។

គំនូររបស់លោក សំ ឡាណា ចង់បង្ហាញពីរុក្ខជាតិចម្រុះរួមមាន ផ្កា ផ្លែ ស្លឺក និងដើម។ គំនូរខ្លះមានបន្ថែមសត្វមេអំបៅ បក្សី និងសត្វល្អិតផ្សេងៗទៀត។ ចំណែកឯរុក្ខជាតិខ្លះវិញ កើតចេញពីការសស្រមើស្រមៃប៉ុណ្ណោះ ខណៈធាតុផ្សុំខ្លះទៀតមិនមែនជារុក្ខជាតិ ឬសត្វឡើយ។ ភាពលេចធ្លោរបស់គំនូរលោក សំ ឡាណា នៅពេលមនុស្សសម្លឹងកាន់តែយូរ នោះភាពរស់រវើកនឹងលេចឡើង តាមរយៈបច្ចេកទេសក្នុងការប្រើពណ៍ និងភាពច្នៃប្រឌិត។

តាមរយៈគំនូរដែលបង្ហាញពីធម្មជាតិដ៏ស្រស់ស្អាតរបស់លោក គំនូរប្រភេទនេះ អាចជួយកាត់បន្ថយភាពតានតឹងបាន និងអាចព្យាបាលជំងឺថប់អារម្មណ៍បានខ្លះដែរ ព្រោះគំនូរ Mandala ត្រូវបានប្រើដើម្បីជួយឱ្យខួរក្បាលមានការផ្តោតបានល្អជាងមុន និងជួយរំសាយការគិតអវិជ្ជមាន។

ភាពពេញនិយមរបស់គំនូរ Mandala លោកសង្កេតឃើញថានៅមានកម្រិតនៅឡើយសម្រាប់ប្រទេសកម្ពុជា ខណៈប្រជាពលរដ្ឋខ្មែរមិនទាន់យល់ច្បាស់ពីអត្ថន័យនូវឡើយ។ លោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានយល់ច្បាស់ជាមុន បន្ទាប់ពីបានមើលវីដេអូនេះ៕

Khcct banner

អត្ថបទទាក់ទង